Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិលោកមូន ជេអ៊ីន នឹងឹធ្វើជាប្រធានក្រុមចរចាសម្រាប់ជំនួបគីម-ត្រាំ

លោកមូន ជេអ៊ីន នឹងឹធ្វើជាប្រធានក្រុមចរចាសម្រាប់ជំនួបគីម-ត្រាំ

កិច្ចប្រជុំកំពូលអន្តរកូរ៉េ ដែលនឹងរៀបចំនៅសប្តាហ៍ក្រោយ វាយនឹងក្លាយទៅជាការធ្វើតេស្តសាកល្បងថា តើលោកមូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងជើង អាចអនុវត្តដើរតួជាប្រធានសម្របសម្រួលក្នុងកិច្ចចរចារវាងទីក្រុងព្យុងយ៉ាង និងវ៉ាស៊ីនតោន ពាក់ព័ន្ធទៅនឹងបញ្ហាជាប់គាំងអាវុធនុយក្លេអ៊ែរ បានដែរឬអត់?

នេះបើយោងតាមប្រភពព័ត៌មាន Reuters  ចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ ២០១៨។

នៅថ្ងៃអង្គារ សប្តាហ៍ក្រោយ ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអ៊ីន នឹងធ្វើដំណើរឆ្លងព្រំដែនទៅចូលរួមប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ជាលើកទី៣ ស្ថិតនៅចំស្ថានភាពសង្ស័យថា តើមេដឹកនាំកូរ៉េខាងជើង មានការប្តេជ្ញាចិត្តកម្រិតណាទៅហើយ  ស្តីអំពីការកាត់រំសាយអាវុធនុយក្លេអ៊ែរ ដែលគាត់បានសន្យាជាមួយលោកប្រធានាធិបតីដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំកំពូល កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។

ការពីសប្តាហ៍មុន ត្រាំ បានស្នើសុំឱ្យលោកមូន ជេអ៊ីន ដើរតួជាប្រធានក្រុមចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង បន្ទាប់ពីសហរដ្ឋអាមេរិក បានលុបចោលដំណើរទស្សនកិច្ចរបស់លោកម៉ៃ ប៉ុមពីអូ Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទៅកាន់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមអ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង។

នៅក្នុងជំនួបគ្នានៅសប្តាហ៍ក្រោយនេះ  លោកមូន ជេអ៊ីន និងលើកយករបៀបវារៈទៅពិភាក្សាជាមួយលោកគីម ជុងអ៊ុន ដើម្បីស្វែងរកក្របខណ្ឌជាក់លក្ខណ៍ ក្នុងការកាត់រំសាយអាវុធនុយក្លេអ៊ែរ។

ជាមួយគ្នានោះដែរ គម្រោងរបស់កូរ៉េខាងត្បូង អាចនឹងអំពាវនាវឱ្យទីក្រុងព្យុងយ៉ាង  ធ្វើការប្តេជ្ញាចិត្តខ្ពស់ដើម្បីបង្ហាញ ឬក៏ប្រកាសឱ្យបានច្បាស់លាស់ ពាក់ព័ន្ធទៅនឹងសព្វាវុធនុយក្លេអ៊ែរ និងមីស៊ីល ដោយអនុលោមទៅតាមសេចក្តីប្រកាសរួម បញ្ចប់សង្គ្រាមនៅក្នុងឧបទ្វីបកូរ៉េ។

ទោះជាយ៉ាងណាក្តី គេមិនទាន់ដឹងថា តើជំនួបប្រជុំរវាងលោកដូណាល់ ត្រាំ និងគីម ជុងអ៊ុន ចាប់ផ្តើមនៅពេលណានោះទេ បើទោះជាកាលពីដើមសប្តាហ៍នេះ លោកគីម ជុងអ៊ុន បានសរសេរសំបុត្រមួយច្បាប់ អញ្ជើញដូណាល់ ត្រាំ ឱ្យបើកកិច្ចប្រជុំកំពូលលើកទី២ ដែលត្រូវបានគេសង្ស័យថា និងធ្វើឡើងនៅចុងឆ្នាំនេះក៏ដោយ៕

RELATED ARTICLES