គិតមកដល់ថ្ងៃចន្ទ នេះ ខ្យល់ព្យុះមង្ឃុត (Mungkhut)ដែលបានចេញដំណើរពីភាគខាងជើងប្រទេសហ៊្វីលីពីន បានមកដល់ខេត្ត Guandong ប្រទេសចិន ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់២នាក់ និងមួយចំនួនទៀតរងរបួស។
នេះបើយោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ។
យោងតាមអាជ្ញាធរនៅក្នុងខេត្ត Guandong បានឱ្យដឹងថា ព្យុះមង្ឃុត ដែលជាព្យុះមួយមានកម្លាំងខ្លាំង បានសម្លាប់មនុស្ស២នាក់ និងមួយចំនួនទៀតរងរបួសធ្ងន់-ស្រាល ខណៈដែលមនុស្សជាង២,៥លាន ត្រូវបានគេជម្លៀសចេញ។
ដោយឡែក មន្ត្រីឧតុនិយមចិន បានឱ្យដឹងដែរថា ខ្យល់ព្យុះនេះកំពុងតែបន្តដំណើរឆ្ពោះទៅកាន់ខេត្តចំនួន៣ទៀត គឺ Guizhou, Chongqing និងខេត្ត Yunnan។
គួររំលឹកថា នៅក្នុងប្រទេសហ៊្វីលីពីន ខ្យល់ព្យុះនេះបានសម្លាប់កម្មករអណ្តូងរ៉ែ ចំនួន៣៣នាក់ ខណៈដែល២៩នាក់ទៀត កំពុងបាត់ខ្លួន៕