យោងតាមប្រភពព័ត៌មានជប៉ុន ចេញផ្សាយកាលពីព្រឹកថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្ន្នាំ ២០១៨ ជប៉ុន បានចាប់ផ្តើមធ្វើសមយុទ្ធនាវាមុជទឹករបស់ខ្លួនលើកដំបូងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះ។
សមយុទ្ធនេះ វាហាក់ដូចជាការប្រកាសសង្គ្រាមជាមួយទីក្រុងប៉េកាំង ដែលតែងតែអះអាងថា តំបន់ដែនទឹកនោះ គឺជារបស់ខ្លួនផ្តាច់មុខ។
នាវាមុជទឹក Kuroshio កាលពីថ្ងៃព្រហស្បតិ៍ បានចូលរួមជាមួយនាវាចម្បាំងជប៉ុន ៣គ្រឿង ធ្វើសមយុទ្ធយោធានៅដែនទឹកភាគខាងត្បូងសមុទ្រចិន។
ប្រទេសចិន នៅតែប្រកាន់ជំហរអះអាងថា សមុទ្រចិនខាងត្បូង ដែលសម្បូរទៅដោយធនធានធម្មជាតិ និងជាតំបន់ឆ្លងកាត់របស់នាវាដឹកជញ្ជូនទំនិញ ដែលមានតម្លៃ៥ទ្រីលាន ជារៀងរាល់ឆ្នាំ បើទោះជាប្រទេសប៊្រុយណេ ម៉ាឡេស៊ី ហ៊្វីលីពីន តៃវ៉ាន់ វៀតណាម និងជប៉ុន អះអាងថា ជាចំណែកដែនដីរបស់ពួកគេយ៉ាងណាក៏ដោយ។
នៅក្នុងសមយុទ្ធនេះ ជប៉ុន ក៏បានចងសម្ព័ន្ធមិត្តជាមួយវៀតណាម ក្នុងកិច្ចប្រឹងប្រែធ្វើសហប្រតិបត្តិការវិស័យការពារជាតិរបស់ប្រទេសទាំងពីរ។
ទោះជាយ៉ាងណាក្តី គេមិនទាន់ឃើញមានប្រតិកម្មបែបណានៅឡើយទេ ពីប្រទេសមហាអំណាចចិន ទាក់ទងទៅនឹងការធ្វើសមយុទ្ធនេះ៕