Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិអ្នកទោស៣០នាក់ រត់ចេញពីពន្ធនាគារមីយ៉ាន់ម៉ា

អ្នកទោស៣០នាក់ រត់ចេញពីពន្ធនាគារមីយ៉ាន់ម៉ា

យោងតាមប្រភពព័ត៌មានពី Channel News Asia ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្ន្នាំ២០១៨ បានឱ្យដឹងថា អ្នកទោស៣០នាក់ បានហែកគុករត់ចេញពីពន្ធនាគារមួយកន្លែង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយត្រូវបានគេសង្ស័យថា កំពុងតែឆ្លងដែនទៅលាក់ខ្លួននៅក្នុងប្រទេសថៃ។

មូលហេតុដែលនាំឱ្យពួកគេមានឱកាសរត់គេចខ្លួន ដោយសារតែពួកគេបានច្រានទម្លាក់អ្នកបើកបររថយន្តដឹកសំរាម ហើយពួកគេបានឡើងបើករថយន្តនោះ បើកទម្លាយទ្វាររបងហើយរត់ចេញ។

យោងតាមលោកស្រី Khin Thet Mar មន្ត្រីនៅក្នុងតំបន់ បានឱ្យដឹងថា អ្នកទោសបានរួចរត់ចេញពីពន្ធនាគារ Hpa-An ស្ថិតនៅក្នុងរដ្ឋការ៉ែន ភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ដែលមានព្រំដែនជាប់នៅក្នុងប្រទេសថៃ។

លោកស្រីបានបន្តទៀតថា អ្នកទោស១០នាក់ ក្នុងចំណោមទាំង៤១នាក់ ត្រូវបានចាប់ខ្លួនត្រឡប់មកវិញ ខណៈដែលអាជ្ញាធរកំពុងតែស្វែងរកអ្នកដែលរត់គេចខ្លួន។ អ្នកទោសទាំងអស់នោះ អាចនឹងរត់ឆ្លងដែនចូលមកក្នុងទឹកដីថៃ។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកទោសទាំង៤១នាក់ មាន២៩នាក់ ត្រូវបានកាត់ទោសជាស្ថាពរ និង១២នាក់ផ្សេងទៀត កំពុងប្រឈមមុខនឹងសវនាការកាត់ទោស៕

RELATED ARTICLES