Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិចិន ប្រកាសសងសឹកសហរដ្ឋអាមេរិក ចំពោះការដំឡើងពន្ធថ្មី

ចិន ប្រកាសសងសឹកសហរដ្ឋអាមេរិក ចំពោះការដំឡើងពន្ធថ្មី

កាលពីថ្ងៃអង្គារ ទី18 ខែកញ្ញា ឆ្នាំ2018 ប្រទេសចិន បាននិយាយថា ខ្លួនគ្មានជម្រើសអ្វីទេ ក្រៅអំពីការសងសឹកប្រឆាំងទៅនឹងការដំឡើងពន្ធពាណិជ្ជកម្មថ្មី របស់សហរដ្ឋអាមេរិក។

ការលើកឡើងរបស់ទីក្រុងប៉េកាំង បែបនេះ បានកើតឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតី លោកដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មថ្មី 10ភាគរយបន្ថែមទៀត ដែលមានទំហំទឹកប្រាក់ប្រមាណ200លានដុល្លារ ទៅលើមុខទំនិញចិន  ហើយសហរដ្ឋអាមេរិក ក៏បានគំរាមថែមទៀតថា នឹងដំឡើងពន្ធ267លានដុល្លារថែមទៀត ប្រសិនបើចិន ហ៊ានតដៃជាមួយសហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបរបស់ក្រសួងពាណិជ្ជកម្មចិន ដែលពុំបានធ្វើឱ្យជាក់លាក់ពីសកម្មភាពសងសឹក បាននិយាយថា ដើម្បីរក្សាភាពស្របច្បាប់ និងផលប្រយោជន៍រួម ព្រមទាំងពាណិជ្ជកម្ម សេរីអន្តរជាតិចិន គ្មានជម្រើសអ្វីទេ ក្រៅតែពីដំឡើងពន្ធសងសឹកទៅនឹងសហរដ្ឋអាមេរិក។

គួររំលឹកថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ដែលបានកើតឡើងជិត1ឆ្នាំកន្លងមកនេះ ដោយសារតែសហរដ្ឋអាមេរិក យល់ឃើញថា មានអតុល្យភាពជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ពោលគឺប្រទេសចិន បានដើរខ្សែលើសហរដ្ឋអាមេរិក អស់រយៈពេលជាយូរមកហើយ៕

RELATED ARTICLES