Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិអង្គការសហប្រជាជាតិ ៖ យោធាមីយ៉ាន់ម៉ា ត្រូវនៅឱ្យឆ្ងាយពីនយោបាយ

អង្គការសហប្រជាជាតិ ៖ យោធាមីយ៉ាន់ម៉ា ត្រូវនៅឱ្យឆ្ងាយពីនយោបាយ

យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃអង្គារ ទី18 ខែកញ្ញា ឆ្នាំ2018 បានឱ្យដឹងថា យោធាដែលមានអំណាចកំពូលៗរបស់ប្រទេសមីយ៉ាន់ម៉ា គួរតែត្រូវបានគេដកហូតតំណែង ឬដាក់ឱ្យនៅឆ្ងាយពីនយោបាយ ហើយរបាយការណ៍នេះ ក៏បានអំពាវនាវឱ្យមានការកាត់ទោសឧត្តមសេនីយ៍ជាន់ខ្ពស់មួយចំនួន ពីបទឧក្រិដ្ឋកម្មប្រឆាំងជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា។

របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលមានកម្រាស់444ទំព័រ បានរកឃើញថា អំពើហិង្សាទាំងឡាយ គឺបណ្តាលមកពីកងកម្លាំងយោធាជាន់ខ្ពស់ ដូច្នេះប្រទេសមីយ៉ាន់ម៉ា ត្រូវតែដាក់ឱ្យឧត្តមសេនីយ៍ជាន់ខ្ពស់យោធាទាំងអស់ នៅដាច់ដោយឡែក និងកុំឱ្យមានឥទ្ធិពលទៅលើការគ្រប់គ្រងប្រទេស។

របាយការណ៍ដដែលនោះ ក៏បានរកឃើញដែរថា មនុស្សជាង1ម៉ឺននាក់ ត្រូវបានគេសម្លាប់នៅក្នុងការបង្ក្រាបដោយអំពើហិង្សា នៅក្នុងខេត្តរ៉ាក់ឃីន ហើយពលរដ្ឋជាង70ម៉ឺននាក់ ត្រូវបង្ខំចិត្តរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស រហូតមកដល់ពេលបច្ចុប្បន្ននេះ៕

RELATED ARTICLES