Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិជេកម៉ា ៖ សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន អាចអូសបន្លាយរយៈពេល20ឆ្ន្នាំ

ជេកម៉ា ៖ សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន អាចអូសបន្លាយរយៈពេល20ឆ្ន្នាំ

ថ្លែងទៅកាន់បណ្តាញព័ត៌មាន BBC កាលពីថ្ងៃពុធ ទី19 ខែកញ្ញា ឆ្នាំ2018 មហាសេដ្ឋីជំនួញលោកជេកម៉ា បានថ្លែងថា សង្គ្រាមពាណិជ្ជកមរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ អាមេរិក-ចិន មិនមែនមានត្រឹមតែរយៈពេល20ថ្ងៃ 20ខែ ប៉ុន្តែ វាអាចអូសបន្លាយទៅដល់រយៈពេល20ឆ្នាំ។

លោកជេកម៉ា បានឱ្យដឹងថា “វាមិនងាយនឹងរំលត់នេវូភាពតានតឹងសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន នៅក្នុងអាណត្តិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ ហើយវាកាន់តែពិបាកថែមទៀត ប្រសិនបើប្រធានាធិបតីរូបនេះ ជាប់ឆ្នោតអាណត្តិ ថ្មី។ និយាយរួម ទីបំផុតនៃសង្គ្រាមពាណិជ្ជកម្ម អាចនឹងប្រើពេលយូរ រហូតទៅដល់20ឆ្នាំឯណោះ”។

ការលើកឡើងរបស់មហាសេដ្ឋីរូបនេះ ក៏ដោយសារតែប្រទេសទាំងពីរកំពុងតែធ្វើសង្គ្រាមពាណិជ្ជកម្មសងសឹកគ្នាទៅវិញទៅមក។

កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មទៅលើទំនិញនាំចូលពីប្រទេសចិន 200ពាន់លានដុល្លារ បន្ថែមទៅលើពន្ធចាស់ ដែលមានស្រាប់ 53ពាន់លានដុល្លារ ហើយអាមេរិក បានគំរាមទៀតថា ប្រសិនបើចិន ហ៊ានតដៃ ខ្លួននឹងបន្ថែមពន្ធ267ពាន់លានដុល្លារទៀត។

ដោយឡែក នៅថ្ងៃម្សិលមិញនេះ ចិន ក៏បានដំឡើងពន្ធនាំទំនិញចូលរបស់អាមេរិក ចំនួន60ពាន់លានដុល្លារផងដែរ។

គួររំលឹកថា កាលពីឆ្នាំ2017 ចិន នាំចូលពីអាមេរិក ត្រឹមតែ130ពាន់លានដុល្លារតែប៉ុណ្ណោះ ខណៈដែលអាមេរិក នាំចូលពីចិន មានចំនួន506ពាន់លានដុល្លារអាមេរិក។ នេះហើយ ដែលអាមេរិក ហៅថា អតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយអាមេរិក ក៏ព្យាយាមកាត់បន្ថយគម្លាតនេះផងដែរ៕

RELATED ARTICLES