យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃអង្គារ ទី18 ខែកញ្ញា ឆ្នាំ 2018 បានឱ្យដឹងថា លោក Yusaku Mae- zawa មហាសេដ្ឋីជប៉ុន វ័យ42ឆ្នាំ បានក្លាយជាភៀវទេសចរទីមួយ នៅក្នុងទ្វីបអាស៊ី ដែលបានទៅកម្សាន្តនៅឋានព្រះចន្ទ។
បេសកកម្មនាំភ្ញៀវទេសចរឡើងទៅឋានព្រះចន្ទ គ្រោងនឹងធ្វើឡើងនៅឆ្នាំ2023 ដោយក្រុមហ៊ុនរបស់លោក Elon Musk Space X។ ទាក់ទងទៅនឹងតម្លៃ ក្រុមហ៊ុនមិនបានបញ្ជាក់ឱ្យដឹងនោះទេ។
នេះគឺជាការនាំយកមនុស្សធ្វើដំណើរទៅឋានព្រះចន្ទលើកទី1 ចាប់តាំងពីឆ្នាំ1972។
ទោះជាយ៉ាងណាក្តី រហូតមកដល់ពេលនេះ គ្រាប់រ៉ុក្កែកសម្រាប់នាំមនុស្សទៅឋានព្រះចន្ទ មិនទាន់បានផលិតនៅឡើយទេ។
គួររំលឹកថា គិតមកដល់ពេលនេះ មានមនុស្សតែ24នាក់ប៉ុណ្ណោះ ដែលបានមកលេងនៅឋានព្រះចន្ទ ហើយក្នុងចំណោមអ្នកទាំងនោះ សុទ្ធតែជនជាតិអាមេរិក ទាំងអស់៕