Monday, July 7, 2025
Homeកីឡាអន្ដរជាតិហង្សក្រហម Liverpool បាត់បង់កម្លាំងសំខាន់ម្នាក់ទៀត

ហង្សក្រហម Liverpool បាត់បង់កម្លាំងសំខាន់ម្នាក់ទៀត

Sadio Mane បាន​ក្លាយ​ជា​សមាជិក​ថ្មីមួយ​រូប​ទៀត ​ក្នុង​បញ្ជីកីឡាករ​របួស​របស់​ក្លឹបហង្សក្រហម​ Liverpool ក្រោយ​មាន​បញ្ហា​របួសបាក់​ឆ្អឹង​មេដៃ ក្នុង​អំឡុង​ពេល​ហ្វឹកហាត់​ត្រៀម​លក្ខណៈ​ប្រកួត​ពានរង្វាន់អាហ្រិ្វកខាប់ (Africa Cup of Nations) ប៉ះជាមួយក្រុមជម្រើសជាតិស៊ូដង់។

ខ្សែ​បម្រើ​សញ្ជាតិ​សេណេហ្គាល់ រូបនេះ ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រោយ​មាន​បញ្ហា​ខាង​លើ​ ហើយ​ទំនង​ជា​អវត្តមាន​ក្នុង​ការ​ប្រកួត​ Premier League ប៉ះ​ក្លឹប Huddersfield នៅ​ចុង​សប្ដាហ៍​នេះ។

Mane គឺ​ជា​សមាជិក​ទី​៣​ហើយ ​របស់​ហង្ស​ក្រហម ​ដែល​មាន​បញ្ហា​របួស​ជាមួយ​ក្រុម​ជម្រើស​ជាតិ។ ខណៈខ្សែប្រយុទ្ធ Salah ដែល​ជាប់​កាតព្វកិច្ច​ជាមួយ​អេហ្ស៊ីប ​​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ Liverpool វិញ ​ក្រោយ​មាន​បញ្ហា​របួស​សាច់ដុំ​ កាល​ប៉ះ​ស្វាស៊ីឡង់​ និងខ្សែ​ការពារ Virgil Van Dijk​ បាន​លេង​ទាំង​របួស​បាក់​ឆ្អឹងជំនី​​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ហូឡង់​ដ៍៕

RELATED ARTICLES