លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិបិសាចក្រហមប៊ែលហ្ស៊ិក បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Goal.com កាលពីថ្ងៃពុធ ទី17 ខែតុលា ឆ្នាំ2017 ថា ខ្សែបម្រើ Marouane Fellaini អាចជាពីរបួសទាន់ពេលវេលាសម្រាប់ជំនួបប្រកួតដ៏សំខាន់ ជាមួយក្រុមតោខៀវ Chelsea នៅរាត្រីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។
ខ្សែបម្រើចាស់វស្សារូបនេះ មិនបានបង្ហាញវត្តមានក្រុមជម្រើសជាតិបិសាចក្រហមប៊ែលហ្ស៊ិក ក្នុងជំនួបជាមួយក្រុមមច្ចុរាជទឹកក្រូច ហូឡង់ដ៍ ដែលទទួលបានលទ្ធផលត្រឹមតែស្មើគ្នា 1-1 កាលពីរាត្រីថ្ងៃអង្គារ។
លោក Roberto Martinez បានបញ្ជាក់ថា អតីតកីឡាករខ្សែបម្រើក្លឹប Everton រូបនេះ គឺជា100ភាគរយ សម្រាប់ជំនួបជាក្លឹប Chelsea ស្របពេលដែលមជ្ឈដ្ឋានទូទៅបានដាក់ការសង្ស័យថា Fellaini ទំនងជាមិនអាចចូលរួមប្រកួតបាន។
លោក Jose Morinho ដែលកំពុងតែស្វែងរកជ័យជម្នះឱ្យបិសាចក្រហម Man Utd ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកគាំទ្របានសម្តែងក្តីរំភើប ក្រោយពីទទួលដំណឹងថា កីឡាករ Fellaini អាចចូលរួមប្រកួតវិញបាន៕