Monday, July 7, 2025
Homeកីឡាអន្ដរជាតិParis SG ចង់បានកីឡាករចាំទី David de Gea

Paris SG ចង់បានកីឡាករចាំទី David de Gea

ស្របពេលដែលកីឡាករចាំទី David de Gea មិនទាន់ចុះហត្ថលេខាបន្តកុងត្រាថ្មីជាមួយក្លឹបបិសាចក្រហម Man Utd នោះ ក្លឹបជើងឯកបាល់ទាត់បារាំង Paris SG បានសម្លឹងឃើញ។

កីឡាករចាំទីវ័យ២៧ឆ្នាំរូបនេះ មិនទាន់បានចុះហត្ថលេខាផ្លូវការនៅឡើយទេ ជាមួយក្លឹប Man Utd បើទោះជាក្លឹបនេះធ្លាប់បានបង្ហើបឱ្យដឹងថា នឹងផ្តល់កុងត្រារយៈពេល៥ឆ្នាំ ជាមួយនឹងតម្លៃខ្លួនជាតិ៥០ម៉ឺនដុល្លារ ក្នុង១សប្តាហ៍ គម្រោងបន្តកុងត្រាថ្មីបានកើតឡើង ក្រោយពីទទួលដំណឹងថា ក្លឹប Paris SG ចាប់អារម្មណ៍ចង់បាន។

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានធ្វើឱ្យ Real Madrid អស់សង្ឃឹមរយៈពេល៣ឆ្នាំកន្លងមកហើយ ទីបំផុត គេបានលះបង់ ដោយជ្រើសរើសយកកីឡាករចាំទីសញ្ជាតិប៊ែលហ្ស៊ិក Thibaut Courtois។

David de Gea នៅតែមានការស្ទាក់ស្ទើរក្នុងចិត្តមិនចង់បន្តនៅជាមួយក្លឹបបិសាចក្រហម Man Utd ក្រោមការដឹងនាំរបស់លោក Jose Morinho។

កុងត្រារបស់ David de Gea ត្រូវអស់សុពលភាពនៅរដូវក្តៅខាងមុខនេះ៕

RELATED ARTICLES