Paul Scochles អតីតកីឡាករខ្សែបម្រើក្លឹបបិសាចក្រហម Man Utd បានថ្លែងរិះគន់ថា បើទោះជាក្លឹបនេះ ទិញកីឡាករខ្សែប្រយុទ្ធ Lionel Messi បន្ថែមម្នាក់ក៏ដោយ ក៏មិនអាចជួយឱ្យទទួលបានលទ្ធផលល្អនោះទេ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ ESPN កីឡាករ Paul Sochles បាននិយាយថា “ខ្ញុំយល់ឃើញថា បើទោះជាកីឡាករណាក៏ដោយដែលមកចូលជាមួយក្លឹបនេះ (Man Utd) នៅតែមិនអាចជួយឱ្យក្លឹបខ្លាំងបានដែរ។ ខ្ញុំចង់និយាយថា ទោះបីកីឡាករ Messi ឬ Ronaldo ចូលមកលេងឱ្យក្លឹប Man Utd ស្ថិតនៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ វានឹងទទួលបានលទ្ធផលដដែលៗនោះទេ”។
ការលើកឡើងរបស់ Paul Schles ស្របពេលដែលក្លឹបនេះ បច្ចុប្បន្នកំពុងស្ថិតចំណាត់ថ្នាក់លេខទី៨ ក្នុងក្របខណ្ឌ English Premier League ចាញ់ក្រុមកំពូលតារាង Man City ៧ពិន្ទុ។ លទ្ធផលដ៏អន់បែបនេះ ធ្វើឱ្យលោក Jose Morinho កំពុងតែរងសម្ពាធក្នុងការបណ្តេញចេញ។
ទាក់ទងទៅនឹងវត្តមានកីឡាករ Pogba ដែលមិនសូវស៊ីខ្សែជាមួយលោក លោក Jose Morinho អតីតកីឡាករខ្សែបម្រើក្លឹប Man Utd រូបនេះ បានថ្លែងថា ជាការពិតកីឡាករសញ្ជាតិបារាំង រូបនេះ មានទេព្យកោសល្យខ្ពស់ណាស់ក្នុងការគ្រប់គ្រង និងបណ្តើរបាល់ ប៉ុន្តែសព្វថ្ងៃនេះ គេមិនបានដាក់ចិត្តលេងពេញលេញនោះទេ៕