យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ នេះ បានឲ្យដឹងថា មហាសេដ្ឋីថៃ លោក Vichai Srivaddhanaprabha ម្ចាស់ក្លឹប Leicester ពិតជាទទួលមរណភាពមែន ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីយប់ថ្ងៃសៅរ៍ ក្រោយពេលក្លឹបរបស់លោកប្រកួតបានប្រហែល១ម៉ោង។
សេចក្តីថ្លែងការណ៍របស់ក្លឹប Leicester បានថ្លែងថា “វាពិតជាព័ត៌មានដ៏ក្រៀមក្រំបំផុត ដែលលោកប្រធានរបស់យើង Vichai Srivaddhanaprabha ស្ថិតក្នុងចំណោមអ្នកបាត់បង់ជីវិត កាលពីយប់ថ្ងៃសៅរ៍ នៅពេលឧទ្ធម្ភាគចក្រដឹកនាំលោក និងមនុស្ស៤នាក់ផ្សេងទៀត បានធ្លាក់នៅក្បែរកីឡដ្ឋាន King Power”។
ប៉ូលិសនៅកន្លែងកើតហេតុ បានឲ្យដឹងថា ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នេះ បានសម្លាប់មនុស្ស៥នាក់ ដែលក្នុងនោះ រួមមានលោក មហាសេដ្ឋី Vichai Srivaddhanaprabha បុគ្គលិករបស់លោក២នាក់ គឺ លោក Nursara Suknamai និង Kaveporn Punpare និងអ្នកបើកបរ Eric Swaffer ព្រមទាំងមិត្តស្រីរបស់គាត់ គឺនាង Izabela Roza Lechowicz។
លោក Vichai វ័យ៦០ឆ្នាំ មានកូន៤នាក់ បានទិញក្លឹប Leicester កាលពីឆ្នាំ ២០១០ ក្នុងតម្លៃជាង៥០លានដុល្លារ។
ការប្រកួតដែល Leicester ស្មើ West Ham United ១-១ បានបញ្ចប់ទៅ១ម៉ោង មុនពេលឧទ្ធម្ភាគចក្រធ្លាក់។
សាក្សីម្នាក់បានឃើញអ្នកចាំទី Kasper Schmeichel រត់គេចចេញពីកន្លែងកើតហេតុ។
គួរបញ្ជាក់ថា Leicester បានឈ្នះពាន Premier League ជាប្រវត្តិសាស្ត្រក្រោមការវិនិយោគរបស់លោក Srivaddhanaprabha៕