Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិយន្តហោះចម្បាំងរុស្ស៊ី ហោះស្ទាក់យន្តហោះអាមេរិក នៅលើសមុទ្រខ្មៅ

យន្តហោះចម្បាំងរុស្ស៊ី ហោះស្ទាក់យន្តហោះអាមេរិក នៅលើសមុទ្រខ្មៅ

យោងតាមប្រភពព័ត៌មានពីមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក យន្តហោះឈ្លបយកការណ៍សហរដ្ឋអាមេរិក មួយគ្រឿង ដែលហោះហើរនៅលើដែនអាកាសអន្តរជាតិ នៅជិតសមុទ្រខ្មៅ ត្រូវបានយន្តហោះចម្បាំងរុស្ស៊ី ប្រភេទ SU-27 ហោះស្ទាក់ពីមុខ កាលពីថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការប៉ះទង្គិចគ្នាដែលមានរយៈពេលប្រហែល២៥នាទី យន្តហោះរុស្ស៊ី SU-27 បានហោះមកស្ទាក់ចំពីមុខយន្តហោះអាមេរិក ប្រភេទ US EP-3 ដែលកំពុងតែបើកបរយ៉ាងលឿន ធ្វើឱ្យមានខ្យល់កួចយ៉ាងខ្លាំង តែមិនបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។

មន្ត្រីយោធាអាមេរិក បានហៅសកម្មភាពយន្តហោះចម្បាំងរុស្ស៊ី ថា ជាទង្វើដល់គ្រោះថ្នាក់បំផុត ដោយសារតែយន្តហោះនោះហោះមកឆាបពីមុខយន្តហោះរបស់ខ្លួន ដែលអាចបង្កឱ្យមានគ្រោះថ្នាក់។

ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី បានថ្លែងការពារថា យន្តហោះចម្បាំងរបស់ខ្លួន គ្រាន់តែហោះអមដំណើរយន្តហោះអាមេរិក ឱ្យចេញពីដែនអាកាសរបស់ខ្លួន ស្របទៅតាមច្បាប់សន្តិសុខអន្តរជាតិប៉ុណ្ណោះ។

តំបន់ដែនសមុទ្រខ្មៅ (Black Sea) គឺជាតំបន់ឈរជើងរឹងមាំរបស់រុស្ស៊ី ហើយអាមេរិក ក៏ព្យាយាមបង្ហាញវត្តមាននៅទីនោះដែរ ដើម្បីគំរាមរុស្ស៊ី៕

RELATED ARTICLES