Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិអនុប្រធានាធិបិតី ៖ ចិន ត្រៀមជជែកជាមួយអាមេរិក ដើម្បីរកដំណោះស្រាយបញ្ចបខ្ញុំសង៉្រាមពាណិជ្ជកម្ម

អនុប្រធានាធិបិតី ៖ ចិន ត្រៀមជជែកជាមួយអាមេរិក ដើម្បីរកដំណោះស្រាយបញ្ចបខ្ញុំសង៉្រាមពាណិជ្ជកម្ម

នៅក្នុងវេទិកាជំនួញជាន់ខ្ពស់ ដែលប្រារឰឡើងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក Wangqishan អនុប្រធានាធិបតីចិន បានថ្លែងថា “ប្រទេសចិន បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបពិភាក្សាជាមួយសហរដ្ឋអាមេរិក ដោះស្រាយបញ្ហាសង្គ្រាមពាណិជ្ជកម្ម ដែលជាក្តីបារម្ភចំពោះប្រទេសទាំងពីរ”។

អនុប្រធានាធិបតី បានឱ្យដឹងទៀតថា “សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ត្រូវតែមានស្ថេរភាព និងតុល្យភាពជាមួយគ្នា។ មួយរយៈចុងក្រោយនេះ មហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ ចិន និងអាមេរិក កំពុងទាស់ទែងខ្វែងគំនិតគ្នាទៅលើជម្លោះពាណិជ្ជកម្ម”។

អាមេរិក បានដំឡើងពន្ធនាំចូលមុខទំនិញចិន ដល់ទៅ២៥៥ពាន់លានដុល្លារ ខណៈដែលចិន ក៏ដំឡើងពន្ធនាំចូលមុខទំនិញពីសហរដ្ឋអាមេរិក ជាង១៣០លានដុល្លារ ផងដែរ។

ទោះជាយ៉ាងណាក្តី កាលពីសប្តាហ៍មុន ត្រាំ បានបង្ហាញសុច្ឆន្ទៈក្នុងការស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះសង្គ្រាមពាណិជ្ជកម្ម នៅក្នុងជំនួបជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីង នៅ ចុងខែវិច្ឆិកា នេះ ក្នុងជំនួបកិច្ចប្រជុំ G-20 ដែលនឹងរៀបចំធ្វើឡើងនៅប្រទេសអាហ្សង់ទីន។

ជារឿយៗ សមភាគីចិន តែងតែសុំឱ្យអាមេរិក គោរពគ្នាទៅវិញទៅមក និងបើកចំហទីផ្សារ ស្របតាមចរន្តសាកលភាវូបនីយកម្ម ខណៈដែលអាមេរិក ក៏ធ្លាប់បានចោទប្រកាន់ចិន ថា បានដើរខ្សែលើខ្លួន ធ្វើឱ្យមានអតុល្យភាពពាណិជ្ជកម្ម៕

RELATED ARTICLES