Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិពួកសកម្មយុទ្ធ ដោះលែងចំណាប់ខ្មាំងសិស្សសាលា 78នាក់

ពួកសកម្មយុទ្ធ ដោះលែងចំណាប់ខ្មាំងសិស្សសាលា 78នាក់

យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃពុធ ទី07 ខែវិច្ឆិកា ឆ្នាំ2018 បានឱ្យដឹងថា សិស្សសាលាកាមេរូន 78នាក់ ដែលត្រូវបានគេចាប់ជាចំណាប់ខ្មាំង កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ត្រូវបានគេដោះលែងឱ្យមានសេរីភាពវិញហើយ។ នេះបើយោងតាមប្រភពព័ត៌មានពីអាជ្ញាធរនៅក្នុងតំបន់។

សិស្សសាលាទាំងនោះ មានអាយុចន្លោះពី10ទៅ14ឆ្នាំ ត្រូវបានពួកសកម្មយុទ្ធចាប់ធ្វើជាចំណាប់ខ្មាំងពីសាលារៀនមួយកន្លែង នៅក្នុងតំបន់ Bamenda ដែលជាសាលាបង្រៀនភាសាអង់គ្លេស នៅក្នុងប្រទេសកាំមេរុន។ ពួកសកម្មយុទ្ធទាំងនោះ បនាចាប់សិស្សសាលា ធ្វើជាចំណាប់ខ្មាំង ដើម្បីជាថ្នូរទៅនឹងការទាមទារឯករាជ្យ។

ទោះជាយ៉ាងណាក្តី គ្រូបង្រៀនម្នាក់ និងនាយកសាលាម្នាក់ មិនទាន់ត្រូវបានពួកសកម្មយុទ្ធនោះ ដោះលែងនៅឡើយទេ ហើយកំពុងតែធ្វើការចរចាគ្នា។

ពួកសកម្មយុទ្ធទាំងនោះ បានធ្វើការតតាំងប្រយុទ្ធប្រឆាំងជាមួយរដ្ឋាភិបាល ដើម្បីទាមទារឯករាជ្យ ដែលគេហៅថា តំបន់ Amdazoia៕

RELATED ARTICLES