Monday, July 7, 2025
Homeកីឡាអន្ដរជាតិRafael Van der Vaart ប្រកាសចាកចេញពីសមរភូមិវាលស្មៅ

Rafael Van der Vaart ប្រកាសចាកចេញពីសមរភូមិវាលស្មៅ

អតីតកីឡាករក្លឹប Tottenham និង Real Madrid ខ្សែបម្រើ Rafael Van de Vaart បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ ក្នុងវ័យ៣៥ឆ្នាំ។

អតីតកីឡាករជម្រើសជាតិមច្ចុរាជទឹកក្រូច Rafael Van de Vaart ដែលបានបង្ហាញវត្តមានប្រកួតបាល់ទាត់ពិភពលោក២០១០ ចាញ់អេស្ប៉ាញ បានចំណាយពេលលើវាលស្មៅ  អស់រយៈពេល១៨ឆ្នាំ ដោយចាប់ផ្តើមអាជីពជាមួយក្លឹប Ajax។

កីឡាករ Rafael Van de Vaart បានចូលមកក្លឹបបាល់ទាត់ដាណឺម៉ាក Esbjerg  កាលពីខែសីហា តែមិនសូវបានបង្ហាញវត្តមានប៉ុន្មានទេ ដោយសាររបួស។

នៅលើគេហទំព័រ Twitter កីឡាកររូបនេះ បាននិយាយថា “វាមិនងាយស្រួលនោះទេ ក្នុងការនិយាយពាក្យថាលាពីអាជីពដែលខ្លួនស្រឡាញ់។ ខ្ញុំមិនអាចរៀបរាប់អស់ពីទំហំទឹកចិត្តស្រឡាញ់ បាល់ទាត់ក្នុងរយៈពេល១៨ឆ្នាំកន្លងមកនេះ”។

Rafael Van de Vaart បានចូលប្រឡូកក្នុងអាជីពបាល់ទាត់តាំងពីអាយុ១៧ឆ្នាំមកម៉្លេះ ជាមួយក្លឹប Ajax។ នៅជាមួយក្លឹបនេះ ធ្លាប់បង្ហាញវត្តមានបាន១១៧ប្រកួត និងឈ្នះជើងឯកហូឡង់ D1 ២ដង មុនពេលផ្លាស់ទៅលេងនៅក្លឹប Hamburg កាលពីឆ្នាំ២០០៥។

កីឡាករខ្សែបម្រើប្រយុទ្ធរូបនេះ ក៏ធ្លាប់លេងឱ្យក្លឹប Real Madrid (២០០៨-២០១០) និង Tottenham (២០១០-២០១២)៕

RELATED ARTICLES