តាមប្រភពព័ត៌មានពី Daily Mail ចេញផ្សាយកាលពីថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឱ្យដឹងថា ដើម្បីសម្រួលដល់អ្នកគាំទ្រក្នុងការទស្សនាការប្រកួត កុំឱ្យខកខានមួយវិនាទីណានោះ ក្លឹបយក្ស Real Madrid បានបំពាក់ស្គ្រីនវីឌីអូនៅក្នុងបន្ទប់ទឹកមើលការផ្សាយបន្តផ្ទាល់។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រុមយក្សរបស់អេស្ប៉ាញ បាននឹកឃើញគំនិតដ៏ល្អមួយ គឺដំឡើងស្គ្រីននៅលើកន្ថោរនោមក្នុងបន្ទប់ទឹក ដើម្បីឱ្យអ្នកគាំទ្រអាចតាមដានគ្រប់វិនាទីនៃការប្រកួត កុំឱ្យខកខានសកម្មភាពណាមួយលើទីលានប្រកួត។
នៅក្នុងកីឡដ្ឋានពេលកំពុងប្រកួតក្តៅគគុក ធ្វើឱ្យអ្នកគាំទ្រមិនចង់ទៅបន្ទប់ទឹក ដោយសារខ្លាចខកខានមើលឱកាសបាល់ស៊ុតបញ្ចូលទីនៅលើទីលាន។ មានអ្នកគាំទ្រមួយចំនួនខកខានមើលបាល់ចូលទីរហូត២គ្រាប់ក៏មាន ពេលទៅបន្ទោរបង់ ដែលចំណាយពេលជាមធ្យម គឺ៤,១០នាទី”