Wednesday, August 20, 2025
Homeព័ត៌មានអន្តរជាតិស្លាប់៣១ បាត់ខ្លួន២០០នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅកាលីហ្វ័នីញ៉ា

ស្លាប់៣១ បាត់ខ្លួន២០០នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅកាលីហ្វ័នីញ៉ា

គិតមកត្រឹមល្ងាចថ្ងៃចន្ទនេះ តុល្យការចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានកើនឡើងដល់៣១នាក់ និង២០០នាក់ កំពុងបាត់ខ្លួននៅឡើយ។

អគ្គិភ័យនេះបានបំផ្លាញព្រៃឈើអស់រាប់សិបពាន់ហិកតារ និងបង្ខំឱ្យមនុស្ស២៥ម៉ឺននាក់ ត្រូវបានគេបង្ខំឱ្យចេញពីផ្ទះសម្បែង ដើម្បីរួចផុតជីវិតពីការឆេះព្រៃនេះ។

យោងទៅតាមភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា បានឱ្យដឹងដែរថា ក្រៅពីឆេះបំផ្លាញព្រៃឈើ និងឆក់យកជីវិតមនុស្សជាង៣១នាក់ អគ្គិភ័យនេះក៏បានលេបត្របាក់គេហដ្ឋាន និងអគាររាប់ពាន់ខ្នងដែលនៅទីនោះ ភាគច្រើនជាផ្ទះរបស់តារាហូលលីវូដ។

រហូតមកដល់ថ្ងៃនេះ ក្រុមពន្លត់អគ្គិភ័យមិនទាន់អាចគ្រប់គ្រងស្ថានការណ៍បាននៅឡើយទេ បើទោះជាគេបានប្រើគ្រប់មធ្យោបាយទាំងរថយន្តពន្លត់អគ្គិភ័យ និងឧទ្ធម្ភាគចក្រ បាញ់ពន្លត់ពីលើអាកាសក៏ដោយ។

ជាមួយគ្នានេះដែរ លោកប្រធានាធិបតីដូណាល់ ត្រាំ បានបន្ទោសទៅលើអភិបាលក្រុងរដ្ឋកាលីហ្វ័រនីញ៉ា ចំពោះភាពកម្សោយមិនមានការគ្រប់គ្រងព្រៃឈើបានល្អ ហើយលោកក៏បានអំពាវនាវឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នង្នុការទប់ស្កាត់ភ្លើងកុំឱ្យរាលដាលបន្តទៀត៕

RELATED ARTICLES