យោងតាមប្រភពព័ត៌មានរុស្ស៊ី Sputnik ចេញផ្សាយនៅថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា យន្តហោះចម្បាំងអាមេរិក ប្រភេទ F-18 ១គ្រឿង របស់នាវាដឹកយន្តហោះសហរដ្ឋអាមេរិក USS Ronald Reagan បានធ្លាក់នៅក្នុងសមុទ្រ បានធ្លាក់នៅក្នុងសមុទ្រជប៉ុន ភាគខាងត្បូង នៅកោះអូគីណាវ៉ា។
យន្តហោះចម្បាំងខាងលើ មានមូលដ្ឋាននៅទ័ពអាកាស កងម៉ារីនអាមេរិក Iwakuni ក្នុងខេត្ត Yanaguchi បានធ្លាក់ចូលទៅក្នុងសមុទ្រ ដោយសារបញ្ហាបច្ចេកទេសគ្រឿងម៉ាស៊ីន ក្នុងអំឡុងពេលធ្វើការហ្វឹកហ្វឺន តែសំណាងល្អ អាកាសយានិកទាំងពីរនាក់ ត្រូវបានជួយសង្គ្រោះរួចផុតជីវិត។
ដោយឡែកលោក Osamu Kosakai អ្នកនាំពាក្យការិយាល័យក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថា យន្តហោះចម្បាំងនេះ បានធ្លាក់នៅចម្ងាយ២៥០គីឡូម៉ែត្រ ពីទីក្រុងអូគីណាវ៉ា កាលពីវេលាម៉ោង១១និង៤៥នាទី៕