Wednesday, August 20, 2025
Homeព័ត៌មានអន្តរជាតិលោកស្រីអ៊ុង សានស៊ូជី ត្រូវអង្គការលើកលែងទោសអន្តរជាតិ ដកពានរង្វាន់កិត្តិយសសិទ្ធិមនុស្ស

លោកស្រីអ៊ុង សានស៊ូជី ត្រូវអង្គការលើកលែងទោសអន្តរជាតិ ដកពានរង្វាន់កិត្តិយសសិទ្ធិមនុស្ស

យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា អង្គការលើកទោសអន្តរជាតិ (Amnesty International) បានសម្រេចចិត្តដកពានរង្វាន់កិត្តិយសសិទ្ធិមនុស្ស ពីលោកស្រីអ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។

ការសម្រេចចិត្តដកនេះ ដោយសារតែលោកស្រីបរាជ័យក្នុងការទប់ស្កាត់អំពើហិង្សាប្រឆាំង ទៅនឹងជនជាតិដើមភាគតិច រ៉ូហ៊ីងយ៉ា នៅក្នង្នុប្រទេសរបស់លោកស្រី។

លោកស្រីអ៊ុង សានស៊ូជី បានទទួលពានរង្វាន់កិត្តិយសកាលពីឆ្នាំ២០០៩ ក្នុងអំឡុងពេលដែលលោកស្រីត្រូវបានរបបយោធាភូមា ឃុំខ្លួនក្នុងផ្ទះ។

លោក Kumi Naidoo អគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិ បានបញ្ជាក់ថា “យើងពិតជាមានការសោកស្តាយចំពោះលោកស្រីអ៊ុង សានស៊ូជី ប៉ុន្តែ ពេលនេះលោកស្រីលែងជានិមិត្តរូបនៃក្តីសង្ឃឹម ភាពក្លាហាន និងសិទ្ធិមនុស្សតទៅទៀត ហើយដោយសារតែលោកស្រីបានបដិសេធចំពោះការប្រើអំពើឃោរឃៅរបស់របបយោធាភូមា ទៅលើជនជាតិភាគ តិចមូស្លីម រ៉ូហ៊ីងយ៉ា៕

RELATED ARTICLES