Wednesday, August 20, 2025
Homeព័ត៌មានអន្តរជាតិគណបក្សប្រជាធិបតេយ្យ ឈ្នះកៅអីព្រឹទ្ធសភា នៅរដ្ឋអារីសូណា

គណបក្សប្រជាធិបតេយ្យ ឈ្នះកៅអីព្រឹទ្ធសភា នៅរដ្ឋអារីសូណា

ទីបំផុត គណបក្សប្រជាធិបតេយ្យ ដណ្តើមបានកៅអីព្រឹទ្ធសភា លើកដំបូង ក្រោយពីយកឈ្នះគណបក្សសាធារណរដ្ឋរបស់លោកដូណាល់ ត្រាំ នៅក្នុងរដ្ឋអារីសូណា។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គណបក្សប្រជាធិបតេយ្យ បានតែងតាំងព្រឹទ្ធសភាស្ត្រីលើកដំបូង ចាប់តាំងពីឆ្នាំ១៩៩៤។

លោកស្រី Kyrsten Sinema មកពីគណបក្សប្រជាធិបតេយ្យ បានផ្តួលលោកស្រី Martha Mcsally មកពីគណបក្សសាធារណរដ្ឋ ជាមួយនឹងការប្រកួតប្រជែងដ៏តឹងតែង។ រហូតមកដល់ពេលនេះ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ គណបក្សសាធារណរដ្ឋរបស់លោកដូណាល់ ត្រាំ បានកាន់កាប់តំណែងព្រឹទ្ធសភា ខណៈដែលគណបក្សប្រជាធិបតេយ្យ គ្រប់គ្រងរដ្ឋសភា។

គណបក្សសាធារណរដ្ឋ ដណ្តើមយកកៅអីព្រឹទ្ធសភា បានទាំងប្រផិតប្រផើយ គឺទទួលបាន៥១អាសនៈ ខណៈដែលគណបក្សប្រជាធិបតេយ្យ ទទួលបាន៤៧អាសនៈ៕

RELATED ARTICLES