Wednesday, August 20, 2025
Homeព័ត៌មានអន្តរជាតិបែកធ្លាយទីតាំងផលិតមីស៊ីល និងនុយក្លេអ៊ែរចំនួន១៣កន្លែង របស់កូរ៉េខាងជើង

បែកធ្លាយទីតាំងផលិតមីស៊ីល និងនុយក្លេអ៊ែរចំនួន១៣កន្លែង របស់កូរ៉េខាងជើង

យោងតាមរូបភាពដែលបានមកពីផ្កាយរណបពាណិជ្ជកម្មថ្មី ដែលត្រូវបានប្រភពព័ត៌មាន CNN ដកស្រង់យកមកចុះផ្សាយ កាលពីថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឱ្យដឹងថា កូរ៉េខាងជើង បានលាក់កន្លែងផលិតអាវុធមីស៊ីល និងនុយក្លេអ៊ែរ ចំនួន១៣ទីតាំង។

នៅក្នុងចំណោមទីតាំងទាំង១៣នោះ មានទីតាំង១ ត្រូវបានគេរាយការណ៍ថា មានចម្ងាយត្រឹមតែជាង១០០គីឡូម៉ែត្រ នៅភាគខាងជើងនៃទីក្រុងសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង។

យោងតាមមជ្ឈមណ្ឌលសម្រាប់កាសាអន្តរជាតិ និងយុទ្ធសាស្ត្រ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា កូរ៉េខាងជើង មានទីតាំងផលិតអាវុធមីស៊ីល និងនុយក្លេអ៊ែរ ចំនួន១៣ទីតាំង ក្នុងចំណោម២០ទីតាំង នៅទូទាំងប្រទេស ហើយក្នុងចំណោមទីតាំងទាំង១៣នោះ កំពុងធ្វើសកម្មភាពជាសម្ងាត់ និងលួចលាក់នៅតាមតំបន់ភ្នំដាច់ស្រយាល។

មូលដ្ឋានប្រតិបត្តិការផលិតមីស៊ីល និងអាវុធនុយក្លេអ៊ែរ ទាំង១៣នេះ ត្រូវបានគេប្រើប្រាស់សម្រាប់ផលិតមីស៊ីល រយៈចម្ងាយគ្រប់ប្រភេទ (វែង-ខ្លី-មធ្យម) និងរួមបញ្ចូលទាំងមីស៊ីលឆ្លងទ្វីប (ICBM) ដែលអាចមានសមត្ថភាពបាញ់ទៅដល់សហរដ្ឋអាមេរិក។

ការបែកធ្លាយព័ត៌មានសម្ងាត់ទាក់ទងទៅនឹងទីតាំងផលិតអាវុធមីស៊ីល ទាំង១៣នេះ វាបានធ្វើឱ្យប៉ះពាល់ទៅដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដែលកំពុងតែត្រៀមរៀបចំឱ្យមានជំនួបប្រជុំកំពូលលើកទី២ ដែលគ្រោងនឹងធ្វើនៅដំណាច់ឆ្នាំ២០១៨នេះ៕

RELATED ARTICLES