Wednesday, August 20, 2025
Homeព័ត៌មានអន្តរជាតិអនុប្រធានាធិបតីអាមេរិក ដាក់សម្ពាធជប៉ុន ឱ្យចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរួម

អនុប្រធានាធិបតីអាមេរិក ដាក់សម្ពាធជប៉ុន ឱ្យចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរួម

លោក Mike Pence អនុរដ្ឋប្រធានាធិបតីសហរដ្ឋអាមេរិក បានដាក់សម្ពាធទៅលើសមភាគីជប៉ុន ដើម្បីកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ មុខទំនិញរបស់អាមេរិក និងសេវាកម្មផ្សេងៗ ជារឿយៗ តែងតែជួបឧបសគ្គនៅក្នុងប្រទេសជប៉ុន ដូច្នេះហើយបានជាលោក Mike Pence ចង់ឱ្យមានកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។ នេះបើយោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

នៅក្នុងសន្និសីទកាសែតរួមជាមួយជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Mike Pence  អនុប្រធានាធិបតីសហរដ្ឋអាមេរិក បនាសង្កត់ធ្ងន់ថា “សហរដ្ឋអាមេរិក មានអតុល្យភាពពាណិជ្ជកម្មជាមួយប្រទេសជប៉ុន អស់រយៈពេលជាយូរមកហើយ ដោយសារតែមុខទំនិញ និងសេវាកម្មរបស់អាមេរិកមួយចំនួន តែងតែជួបឧបសគ្គប្រកួតប្រជែងស្មើភាពគ្នា នៅក្នង្នុប្រទេសជប៉ុន”។

លោកបានបន្ថែមទៀតថា “ឱកាសល្អបំផុត សម្រាប់ការធ្វើពាណិជ្ជកម្ម បំពេញគ្នាទៅវិញទៅមក ដោយសេរី និងយុត្តិធម៌ ត្រូវតែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី”។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ ធ្លាប់បានរិះគន់ប្រទេសជប៉ុន ពាក់ព័ន្ធទៅនឹងអតុល្យភាពពាណិជ្ជកម្មនេះ ដោយលើកឡើងថា ទីក្រុងតូក្យូ បាននាំចូលរថយន្តរាប់លានគ្រឿង ចូលទៅទឹកដីអាមេរិកខាងជើង ខណៈដែលប្រទេសនេះហាមឃាត់ការនាំចូលរថយន្តអូតូ និងផលិតផលកសិកម្ម។

កាលពីខែកញ្ញា លោកអាបេ និងត្រាំ បានយល់ព្រមគ្នាចាប់ផ្តើមពិភាក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហានេះ។

ក្រៅពីការជជែកគ្នាអំពីបញ្ហាពាណិជ្ជកម្ម លោក Mike Pence និងអាបេ ក៏បានថ្លែងរួមគ្នាប្រាប់អ្នកយកព័ត៌មានថា “ការដាក់ទណ្ឌកម្មទៅលើទីក្រុងព្យុងយ៉ាង គឺនៅតែមានដដែល រហូតដល់ប្រទេសនេះ យល់ព្រមកាត់រំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង៕

RELATED ARTICLES