Tuesday, July 8, 2025
Homeកីឡាអន្ដរជាតិAshley Young  ចរចាសុំបន្តកុងត្រាថ្មី1ឆ្នាំ ជាមួយ Man Utd

Ashley Young  ចរចាសុំបន្តកុងត្រាថ្មី1ឆ្នាំ ជាមួយ Man Utd

ស្របពេលដែលកុងត្រារបស់ខ្លួន ត្រូវអស់សុពលភាពនៅរដូវក្តៅនេះ  កីឡាករ Ashley Young បានជួបពិភាក្សាជាមួយបិសាចក្រហម Man Utd  សុំបន្តកុងត្រាថ្មី រយៈពេល1ឆ្នាំទៀត។

នៅក្នុងកុងត្រាចាស់ ក្លឹបបិសាចក្រហម ​Man Utd មានជម្រើស១២ខែ សម្រាប់កីឡាករ Ashley Young ដែលមានប្រាក់ឈ្នួលជាង១៦ម៉ឺនដុល្លារ ក្នុង១សប្តាហ៍។

កីឡាករវ័យ៣៣ឆ្នាំរូបនេះ ចង់បន្តរួមរស់ជាមួយបិសាចក្រហម Man Utd  ហើយចង់បានកុងត្រាថ្មី២ឆ្នាំទៀត ប៉ុន្តែផ្អែកតាមកុងត្រាចាស់ គឺអាចបន្តបានតែ១ឆ្នាំប៉ុណ្ណោះ។

រហូតមកដល់ពេលនេះ ក្លឹប Man Utd មិនទាន់សម្រេចបែបណានៅឡើយទេ។

កីឡាករ Ashley Young  ដែលបានចូលមកលេងឲ្យក្លឹប Man Utd កាលពីឆ្នាំ២០១១ បច្ចុប្បន្នជាប្រធានក្រុមជំនួសកីឡាករ Antonio Valencia ដែលបានសម្រាកព្យាបាល់របួស ហើយកីឡាករ Paul Pogba  ត្រូវបានលោក jose Morinho ដកហូតតំណែងអនុប្រធានក្រុម។

កាលពីដើមឆ្នាំកន្លងទៅ Young បាននិយាយថា “ខ្ញុំនឹងប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព  ដើម្បីរក្សាកៅអីបានលេងនៅទីនេះបន្តទៀត”៕

RELATED ARTICLES