នៅក្នុងកិច្ចប្រជុំទីស្តីការគណរដ្ឋមន្ត្រី អស់រយៈពេល៤ម៉ោង ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងដើរចេញពីសហភាពអឺរ៉ុប របស់លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May បានបោះជំហានថយក្រោយទៅវិញ ក្រោយពេលដែលលោក Dominic Raab រដ្ឋលេខាធិការរបស់គណៈកម្មការគម្រោងចាកចេញពី EU បានប្រកាសលាលែងចេញពីតំណែង។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Dominic Raab បានសរសេរថា “ខ្ញុំមិនមានការគាំទ្រដោយសម្បជញ្ជៈ គ្រប់គ្រាន់ទៅនឹងពង្រាងច្បាប់កិច្ចព្រមព្រៀងដើរចេញពីសហភាពអឺរ៉ុប របស់ចក្រភពអង់គ្លេស”។
និយាយរួម ខ្ញុំមិនគាំទ្រពង្រាងច្បាប់នេះតែម្តង ដែលវាអាចធ្វើឱ្យប៉ះពាល់ដល់ប្រទេសអង់គ្លេស នៅពេលខាងមុខ។

លោក Dominic Raab គឺជារដ្ឋលេខាធិការទី២ ដែលបានចុះចេញពីតំណែងនៅក្នុងឆ្នាំនេះ បន្ទាប់ពីលោក David Davis ដែលបានជំទាស់ទៅនឹងកិច្ចព្រមព្រៀងនេះ។
លោក Dominic Raab ដែលទើបតែត្រូវបានតែងតាំងជំនួសតំណែងលោក David Davis គឺជារដ្ឋមន្ត្រីជាន់ខ្ពស់មួយរូប ក្នុងចំណោមរដ្ឋមន្ត្រីជាច្រើន ដែលមិនសប្បាយចិត្តទៅនឹងកិច្ចព្រមព្រៀងនេះ។
ក្រោយការប្រកាសលាលែងពីតំណែងរបស់រដ្ឋលេខាធិការ នៃកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុបនេះ នាយករដ្ឋមន្ត្រីអង់គ្លេស បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយគ្រោងនឹងធ្វើសេចក្តីថ្លែងការណ៍នៅរាត្រីថ្ងៃព្រហស្បតិ៍ នេះ។
លោក Dominic Raab បានឱ្យដឹងទៀតថា លោកតែងតែប្រឆាំងទៅនឹងការរៀបចំជញ្ជាំងបែងចែកច្បាស់លាស់ ដើម្បីធានានូវព្រំដែនជាមួយប្រទេសអៀរឡង់ ដោយលើកឡើងថា សហភាពអឺរ៉ុប អាចនឹងធ្វើសិទ្ធិវេតូទៅលើលទ្ធភាពរបស់យើង ក្នុងការចាកចេញពីសហភាពអឺរ៉ុប។
មេដឹកនាំសហភាពអឺរ៉ុប នឹងជួបប្រជុំគ្នានៅថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីទទួលយកការយល់ព្រមទៅលើច្បាប់ដើរចេញពីសហភាពអឺរ៉ុប។
ពាក់ព័ន្ធនឹងការលាលែងរបស់លោក Dominic Raab នាយករដ្ឋមន្ត្រីអង់គ្លេស អាចនឹងប្រឈមមុខនៅក្នុងរដ្ឋសភា ដើម្បីធ្វើការអនុម័តច្បាប់នេះ”