Wednesday, August 20, 2025
Homeព័ត៌មានអន្តរជាតិតុលាការម៉ាឡេស៊ី ចោទប្រកាន់ភរិយាលោកណាជីប ពីបទទទួលសំណូក៤៥លានដុល្លារ

តុលាការម៉ាឡេស៊ី ចោទប្រកាន់ភរិយាលោកណាជីប ពីបទទទួលសំណូក៤៥លានដុល្លារ

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ តុលាការម៉ាឡេស៊ី បានចោទប្រកាន់លោកស្រី Rosmah Mansor ភរិយារបស់អតីតប្រធានាធិបតី លោកណាជីប រ៉ាហ្សាក់ ពីបទទទួលសំណូក៤៥,១២លានដុល្លារ ពីក្រុមហ៊ុនមួយ ដែលដេញថ្លៃធ្វើគម្រោងរបស់រដ្ឋាភិបាល។

ព្រះរាជអាជ្ញា ដែលបានចោទប្រកាន់លោកស្រី ២ករណី នៃអំពើពុករលួយ បាននិយាយថា លោកស្រីបានទទួលយកសំណូកពីគម្រោងបំពាក់ប្រព័ន្ធសូឡានៅតាមសាលា ភាគខាងកើតនៃរដ្ឋសារ៉ាវ៉ាក់ នៅកោះប័រនីអូ ដែលមានទំហំទឹកប្រាក់២៩៨លានដុល្លារ។

នៅចំពោះមុខតុលាការ លោកស្រីបានបដិសេធទៅនឹងការចោទប្រកាន់ទាំងនោះ។ រហូតមកដល់ពេលនេះ លោកស្រីត្រូវបានចោទប្រកាន់ចំនួន១៧បទល្មើស ខណៈដែលប្តីរបស់លោកស្រី ប្រឈមមុខនឹងបទល្មើសចំនួន៣៨ករណី ដែលអាចនឹងទាក់ទងទៅនឹងការលួចបន្លំលុយមូលនីធិអភិវឌ្ឍន៍ជាតិ រាប់លានដុល្លារ៕

RELATED ARTICLES