យោងតាមប្រភពព័ត៌មានពី Goal.Com ចេញផ្សាយកាលពីថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឱ្យដឹងថា លោក Jurgen Klopp គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool បានត្រៀមកញ្ចប់ទឹកប្រាក់៨៥លានផោន ស្មើនឹងជាង១១០លានដុល្លារ តាមប្រមាញ់យកកីឡាករ Ousmane Dembele ពីក្លឹបអ្នកមានបុណ្យ Barcelona នៅខែមករា ខាងមុខនេះ។
ប្រសិនបើ Liverpool ទិញបាន Ousmane Dembele ក្នុងតម្លៃជាង១១០លានដុល្លារ មែននោះ វាគឺជាតម្លៃបំបែកកំណត់ត្រារបស់ក្លឹប។ Liverpool ត្រៀមបំបែកកំណត់ត្រាផ្ទេរកីឡាករម្តងទៀតដែរ ដោយកំណត់ត្រាមុនពួកគេបានចំណាយ៩៧លានដុល្លារ ទិញយកខ្សែការពារ Virgil van Dijk។
អ្នកចាត់ការរបស់ Liverpool ចង់បានកីឡាករបារាំង វ័យ២១ឆ្នាំ ដើម្បីបង្កើនសន្ទុះទៅមុខ និងប្រជែងពាន Premier League។
Ousmane Dembele ត្រូវបានអ្នកចាត់ការរបស់ Barcelona លោក Ernesto Valverde ដកចេញពីបញ្ជីលេងទល់នឹង Betis កាលពីចុងសប្តាហ៍ បន្ទាប់ខកខានមិនបានមកហាត់។ ត្បិតតែហង្សក្រហម Liverpool ចង់បានសមាជិក ឈ្នះ World Cup ២០១៨ រូបនេះក្តី Moussa Sissoko ដែលជាភ្នាក់ងាររបស់ Ousmane Dembele ថា កីឡាកររបស់ខ្លួនចង់បន្តនៅ Barcelona៕