ថៃ ត្រូវទទួលសម្ពាធជាថ្មីក្នុងបម្រាមមិនឱ្យកុមារប្រកួត បន្ទាប់ពីអ្នកប្រដាល់វ័យ១៣ឆ្នាំម្នាក់ បានស្លាប់ក្រោយសន្លប់លើសង្វៀនប្រដាល់។
កុមារា Anucha Kochana បានប្រកាសថា ស្លាប់ដោយសារបញ្ហាហូរឈាមក្នុងខួរក្បាល ២ថ្ងៃ បន្ទាប់ពីការប្រកួតក្នុងកម្មវិធីសប្បុរសធម៌មួយ។ បើតាមប្រភពឱ្យដឹងថា Anucha ចាប់ផ្តើមប្រកួតតាំងពីអាយុ៨ឆ្នាំ ធ្លាប់ឡើងសង្វៀនបាន១៧០ដង ដើម្បីរកលុយជួយគ្រួសារ។
សភាថៃ កំពុងតែពិនិត្យមើលច្បាប់គួរដាក់បម្រាមមិនឱ្យក្មេងអាយុក្រោម១២ឆ្នាំ ឡើងប្រកួតប្រដាល់។ ក្នុងការប្រកួត Anucha ត្រូវដៃគូវាយចំក្បាលជាច្រើនដៃ មុនពេលដួលលើសង្វៀន។
ដៃគូប្រកួតរបស់គេដែលមានវ័យ១៤ឆ្នាំរូបនេះ បាននិយាយថា “គេពិតជាសោកស្តាយខ្លាំងពីអ្វីដែលបានកើតឡើង និងគេក៏មិនចង់ឱ្យនរណាស្លាប់ដែរ។ គេមានគម្រោងដាក់ដេញថ្លៃ លក់ខោដែលពាក់ប្រកួត ដើម្បីយកលុយទៅជួយ គ្រួសារ Anucha Kochana៕