Wednesday, August 20, 2025
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង អំពាវឱ្យជប៉ុន សងជំងឺចិត្តដល់ពលរដ្ឋរបស់ខ្លួន ក្នុងសម័យសង្គ្រាមលោកលើកទី២

កូរ៉េខាងជើង អំពាវឱ្យជប៉ុន សងជំងឺចិត្តដល់ពលរដ្ឋរបស់ខ្លួន ក្នុងសម័យសង្គ្រាមលោកលើកទី២

នៅថ្ងៃសុក្រនេះ គណៈប្រតិភូកូរ៉េខាងជើង មួយក្រុម ដែលដឹកនាំដោយលោក Ri Jong Hyok បានអំពាវនាវឱ្យប្រទេសជប៉ុន សងជំងឺចិត្តឱ្យបានគ្រប់គ្រាន់សម្រាប់ពលរដ្ឋកូរ៉េខាងជើង ដែលត្រូវបានគេបង្ខំឱ្យធ្វើការ និងជាប់កំណែនកងទ័ពនៅក្នុងសម័យសង្គ្រាមលោក លើកទី2 និងជម្លោះអាស៊ីប៉ាស៊ីហ្វិក។ នេះបើយោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃនេះ។

នៅក្នុងដំណើរទស្សនកិច្ចដ៏កម្រ មកកាន់ទីក្រុងសេអ៊ូល លោក Ri Jong Hyok ប្រធានគណៈប្រតិភូកូរ៉េខាងជើង បានប្រកាសមិនយល់ព្រមចំពោះបទឧក្រិដ្ឋដែលរំលោភទៅលើសិទ្ធមនុស្ស ពីសំណាក់ប្រទេសជប៉ុន ហើយបានអំពាវនាវឱ្យប្រទេសនេះ ផ្តល់នូវប្រាក់សំណងសមរម្យ ដោយយកគំរូតាមសង្គ្រាមនៅអាល្លឺម៉ង់។

ជប៉ុន-កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានចែករំលែកប្រវត្តិសាស្ត្រដ៏ល្វីងជូរចត់ ដោយរួមបញ្ចូលទាំងការធ្វើអាណានិគមរបស់ជប៉ុន  ឆ្នាំ1910-1945 នៅក្នុងឧបទ្វីបកូរ៉េ ដែលស្ត្រីត្រូវបានគេបង្ខំឱ្យធ្វើការជាស្រីបម្រើផ្លូវភេទ នៅក្នុងសម័យសង្គ្រាម។

ប្រទេសទាំងពីរបានពិភាក្សាគ្នាពីបញ្ហានេះ តាំងពីឆ្នាំ1991 ប៉ុន្តែ បញ្ហាមិនទាន់ត្រូវបានដោះស្រាយទាំងផ្លូវច្បាប់ជាតិ និងអន្តរជាតិ៕

RELATED ARTICLES