Wednesday, August 20, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក-អូស្ត្រាលី គ្រោងនឹងបង្កើតមូលដ្ឋានទ័ពជើងទឹក នៅកោះម៉ានុ

អាមេរិក-អូស្ត្រាលី គ្រោងនឹងបង្កើតមូលដ្ឋានទ័ពជើងទឹក នៅកោះម៉ានុ

យោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី17 ខែវិច្ឆិកា ឆ្នាំ 2018 បានឱ្យដឹងថា សហរដ្ឋអាមេរិក នឹងចូលរួមជាមួយសម្ព័ន្ធមិត្តអូស្ត្រាលី ដើម្បីសាងសង់នៅមូលដ្ឋានទ័ពជើងទឹកនៅលើកោះម៉ានុ របស់ប្រទេសប៉ាពូញូហ្គីណេ។

គម្រោងនេះបានកើតឡើង បន្ទាប់ពីប្រទេសចិន ដែលមានភាពលម្អៀង និងលទ្ធភាពឈានទៅរកការអភិវឌ្ឍន៍ទីតាំងមូលដ្ឋានទ័ពជើងទឹក  ដែលបានដាក់បង្ហាញនៅឯវេទិកាកិច្ចប្រជុំអាស៊ីប៉ាស៊ីហ្វិក នៅក្នុងប្រទេសប៉ាពូញូហ្គីណេ។

អ្នកវិភាគបានលើកឡើងថា វត្តមានរបស់ចិន នៅលើកោះម៉ានុ អាចនឹងប៉ះពាល់ទៅដល់លទ្ធភាពរបស់ប្រទេសលោកខាងលិច ក្នុងការធ្វើដំណើរទៅកាន់តំបន់ប៉ាស៊ីហ្វិក ក្នុងអំឡុងពេលដែលផ្តល់លទ្ធភាពឱ្យទីក្រុងប៉េកាំង កាន់តែខិតចូលទៅជិតមូលដ្ឋានទ័ពសហរដ្ឋអាមេរិក នៅកោះហ្គាំ។

កោះម៉ានុ គឺជាទីតាំងទ័ពជើងទឹកចម្បងរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងសង្គ្រាមលោកលើកទី2 និងដើរតួនាទីសំខាន់ នៅក្នុងយុទ្ធសាស្ត្រតំបន់ប៉ាស៊ីហ្វិក ទីក្រុងវ៉ាស៊ីងតោន។ កោះនេះបានក្លាយទៅជាមជ្ឈមណ្ឌលឃុំខ្លួនអន្តោប្រវេសន៍ ដែលកំពុងមានរឿងចម្រូងចម្រាសចំនួន2ផងដែរ។

លោក Mike Pence បាននិយាយថា “សហរដ្ឋអាមេរិក អាចចាប់ដៃគូជាមួយអូស្ត្រាលី  និងប្រទេសប៉ាពូញូហ្គីណេ ទៅលើគម្រោងកំពង់ផែ នៅលើកោះម៉ានុ”។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងឱ្យដឹងទៀតថា “យើងនឹងធ្វើការជាមួយប្រទេសទាំងនេះ ដើម្បីការពារអធិបតេយ្យភាព និងនីតិសមុទ្រនៃកោះប៉ាស៊ីហ្វិក”។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីអូស្ត្រាលី  លោក Sott Morrison បានថ្លែងថា “ពីមុនមក កងទ័ពជើងទឹករបស់អូស្ត្រាលី អាចធ្វើដំណើរទៅទស្សនកិច្ចនៅតំបន់មូលដ្ឋានទ័ពថ្មី នៅលើកោះម៉ានុ។ កោះម៉ានុ បច្ចុប្បន្នមានប្រជាជនរស់នៅប្រហែលជា5ម៉ឺននាក់ប៉ុណ្ណោះ៕

RELATED ARTICLES