យ៉ាងហោចណាស់មនុស្ស3នាក់ បានស្លាប់បាត់បង់ជីវិត និង4នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍បាញ់ប្រហារនៅលើមន្ទីរពេទ្យមួយកន្លែង នៅរដ្ឋ Chicago សហរដ្ឋអាមេរិក កាលពីវេលាថ្ងៃត្រង់។ នេះបើយោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2018។
ជនរងគ្រោះទាំង3នាក់នោះ រួមមាន មន្ត្រីប៉ូលិសម្នាក់ គ្រូពេទ្យ និងជំនួយការឧសថការីម្នាក់។
យោងតាមមន្ត្រីប៉ូលិស នៅកន្លែងកើតហេតុ បានឱ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ប៉ុន្តែ គេមិនបានដឹងថា ប៉ូលិសជាអ្នកបាញ់ ឬក៏គាត់បាញ់សម្លាប់ខ្លួនឯងនោះទេ។

ទាក់ទងទៅនឹងមូលហេតុដែលនាំឱ្យឈានទៅដល់ការបាញ់ប្រហារនេះ ត្រូវបានគេរាយការណ៍បឋមថា ខ្មាន់កាំភ្លើងមានជម្លោះជាមួយគ្រូពេទ្យ លោកស្រី Tamara O’neal ប៉ុន្តែ គេមិនបានដឹងលម្អិតថា អ្នកទាំងពីរឈ្លោះគ្នារឿងអ្វីនោះទេ៕