Monday, August 18, 2025
Homeព័ត៌មានអន្តរជាតិចាប់ខ្លួនប្រធានក្រុមហ៊ុនរថយន្ត NISSAN ពីបទបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន

ចាប់ខ្លួនប្រធានក្រុមហ៊ុនរថយន្ត NISSAN ពីបទបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន

យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃអង្គារ នេះ បានឱ្យដឹងថា លោក Carlos Ghosn ប្រធានក្រុមហ៊ុនផលិតរថយន្ត Nissan ត្រូវបានគេចាប់ខ្លួនពីបទប្រព្រឹត្តមិនសមរម្យ បញ្ចេញរបាយការណ៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងក្រុមហ៊ុនទៅឱ្យអ្នកដទៃ។

ព្រះរាជអាជ្ញា បានឱ្យដឹងថា ប្រធានក្រុមហ៊ុនផលិតរថយន្ត Nissan ត្រូវបានគេចោទប្រកាន់ ក្រោយពីរកឃើញថា លោកបានរាយការណ៍អំពីប្រាក់ចំណូលផ្ទាល់ខ្លួន 44/4លានដុល្លារ និងប្រើប្រាស់ទ្រព្យសម្បត្តិក្រុមហ៊ុន  ធ្វើជារបស់បុគ្គល។

ដោយឡែក ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា ក្រុមហ៊ុន Nissan បានចំណាយលុយរាប់លានដុល្លារ ទិញគេហដ្ឋានដ៏ស្កឹមស្កៃ ធ្វើកាដូឱ្យលោក Carlos Ghosn។

លោក Carlos Ghosn គឺជាប្រធានគ្រប់គ្រងក្រុមហ៊ុនផលិតរថយន្តជប៉ុន-បារាំង Renault-Nissan-Mitsubishi។ បន្ទាប់ពីចាប់ខ្លួនប្រធានក្រុមហ៊ុន ទីផ្សារភាគហ៊ុនរបស់ Nissan ធ្លាក់ចុះ5/5% និង Mitsubishi 6/9%។

ក្រុមហ៊ុន Nissan គឺជាក្រុមហ៊ុនផលិតរថយន្តធំបំផុតទី6 របស់ពិភពលោក៕

RELATED ARTICLES