បន្ទាប់ពីមានភាពរកាំរកូសជាមួយសហព័ន្ធបាល់ទាត់ FIFA អស់រយៈពេលជាយូរមកហើយ ទីបំផុតក្រុមប្រឹក្សាគ្រប់គ្រងបាល់ទាត់អូស្ត្រាលី បានសម្រេចជ្រើសរើសប្រធានថ្មី និងសមាជិកក្រុមប្រឹក្សាចំនួន២-៣នាក់ទៀត។
ការបញ្ចប់តួនាទីរបស់ លោក Steven Lowy បានកើតឡើងបន្ទាប់ពីក្រុមប្រឹក្សាគ្របគ្រងបាល់ទាត់ជំរុញឱ្យសហព័ន្ធបាល់ទាត់អូស្ត្រាលី ធ្វើកំណែទម្រង់ប្រជាធិបតេយ្យ កុំឱ្យមានលក្ខណៈគ្រួសារនិយម ដែលដំណើរការអស់រយៈពេលច្រើនជាង១ទសវត្សរ៍ ។
លោក Chris Nikou អាជីពជាមេធាវី ត្រូវបានគេជាប់ឆ្នោតឡើងមកស្នងតំណែងលោក Lowy ដែលដកខ្លួនចេញពីការបោះឆ្នោតនេះ និងប្រកាសខ្លួនចុះចេញពីតំណែង បន្ទាប់ពីដឹកនាំបាន១២ឆ្នាំ។
Nikou Gtit ប្រធានសហព័ន្ធបាល់ទាត់ Victoria ត្រូវបានជាប់ឆ្នោតសាជាថ្មីរួមជាមួយមនុស្ស៣នាក់ផ្សេងៗទៀត។
ការឡើងមកកាន់តំណែងរបស់លោក Chris Nikou ត្រូវបានគេមើលឃើញថាជាការបញ្ចប់សករាជចាស់ ដែលអាចជួយលើកកម្ពស់វិស័យបាល់ទាត់អូស្ត្រាលី ឡើងវិញ៕