Friday, July 4, 2025
Homeព័ត៌មានជាតិឡើងចងកឲ្យខ្ពស់ត្រដែត ព្រោះប្រពន្ធប្រចណ្ឌខ្លាំងពេក

ឡើងចងកឲ្យខ្ពស់ត្រដែត ព្រោះប្រពន្ធប្រចណ្ឌខ្លាំងពេក

ខេត្តស្វាយរៀង ៖ បុរសម្នាក់មានឈ្មោះប៉ែន ចន្នី អាយុ៣៦ឆ្នាំ មុខរបរកសិករ ត្រូវស្ត្រីជាប្រពន្ធតាមរករឿងសួរនាំ ឈ្លោះប្រកែកសឹងរាល់ថ្ងៃ ដោយសារតែរឿងប្រចណ្ឌ រហូតធ្វើឱ្យបុរសជាប្តីធុញទ្រាន់ខ្លាំងពេក ទ្រាំលែងបាន ក៏ដាច់ចិត្តរត់ទៅឡើងលើដើមត្នោតចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤ និង៤៥នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅចំណុចភូមិពោធិរស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្រុក និងគ្រូពេទ្យ បានចុះមកដល់ចំណុចកើតហេតុ និងបានពិនិត្យជាច្រើនម៉ោង ឃើញថា បុរសគិតខ្លីពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយបានយកខ្សែគោចងនឹងកនៅលើដើមត្នោត។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES