Tuesday, July 8, 2025
Homeកីឡាអន្ដរជាតិម្ចាស់ក្លឹប Newcastle គ្រោងលក់ក្លឹបឲ្យបានមុនខែមករា​

ម្ចាស់ក្លឹប Newcastle គ្រោងលក់ក្លឹបឲ្យបានមុនខែមករា​

កាលពីថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ2018 លោក Mike Ashley ម្ចាស់ក្លឹបសារិកាព្រៃ Newcastle បានថ្លែងបា្រប់ AFP ថា លោកមានគម្រោងលក់ក្លឹបឲ្យបានមុនដំណាច់ឆ្នាំ២០១៨នេះ  បន្ទាប់ពីចំណាយពេលដឹកនាំអស់រយៈពេលជាង១ទសវត្ស។

នៅក្នុងសន្និសីទកាសែត លោក Ashley បាននិយាយថា “ខ្ញុំសង្ឃឹមថា កិច្ចពិភាក្សាលក់ក្លឹបនេះ នឹងត្រូវធ្វើបានរួចរាល់ មិនដល់ដាច់ឆ្នាំនេះ។ ខ្ញុំចង់លក់ក្លឹបឲ្យបានមុនរដូវកាលដោះដូរខែមករា ឆ្នាំ២០១៩។

ទោះបីជាពានរង្វាន់ចុងក្រោយ Newcastle គឺជើងឯកឆេមពានស៊ីប កាលពីរដូវកាលកន្លងទៅ តែក្លឹបនេះធ្លាប់មានប្រវត្តិឈ្នះពានជាច្រើនដែរ ពីមុនមក។

ក្លឹប Newcastle បច្ចុប្បន្នស្ថិតនៅលំដាប់លេខរៀងទី១៥ ក្នុងតារាងអង់គ្លេសប្រឺមីញេលីក បន្ទាប់ពីឈ្នះតែបីប្រកួតគត់ ក្នុង១៤ប្រកួត។

លោក Ashley បានទិញក្លឹបនេះកាលពីឆ្នាំ២០០៧ ក្នុងតម្លៃជាង១៧០លានដុល្លារ អីលូវនេះគាត់ចង់លក់ក្នុងតម្លៃជាង ៣៩៧លានដុល្លារ៕

RELATED ARTICLES