Monday, August 18, 2025
Homeព័ត៌មានអន្តរជាតិយន្តហោះចម្បាំងបុកគ្នាលើអាកាស សង្គ្រោះនាវឹកបាន២ បាត់ខ្លួន៥នាក់

យន្តហោះចម្បាំងបុកគ្នាលើអាកាស សង្គ្រោះនាវឹកបាន២ បាត់ខ្លួន៥នាក់

កងម៉ារីនអាមេរិក ចំនួន5នាក់ បានបាត់ខ្លួន បន្ទាប់ពីយន្តហោះ២គ្រឿង បានបុកគ្នានៅលើអាកាស ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន ក្នុងអំឡុងពេលធ្វើសមយុទ្ធចាក់សាំងនៅលើអាកាស កាលពីវេលាម៉ោង២យប់ ថ្ងៃព្រហស្បតិ៍ នេះ។

យន្តហោះទាំង២គ្រឿងនោះ គឺយន្តហោះចម្បាំង F-18 និងយន្តហោះផ្ទុកសាំង C-130 បានបុកគ្នា នៅចម្ងាយជាង២០០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រជប៉ុន។ នេះបើយោងតាមរបាយការណ៍របស់កងម៉ារីនអាមេរិក នៅក្នង្នុប្រទេសជប៉ុន។

យោងតាមក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថា រហូតមកដល់ពេលនេះ គេរកឃើញបុរស2នាក់ ក្នុងចំណោមទាំង៧នាក់ ដែលនៅលើយន្តហោះទាំង២គ្រឿងនោះ ដែលកំពុងរងរបួសសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

(Photo : BBC)

ប្រភពព័ត៌មានពីក្រសួងការពារជាតិ ដដែល បានឱ្យដឹងទៀតថា យន្តហោះ C-130 ផ្ទុកមនុស្ស៥នាក់ និង F-18 ២នាក់។

ប្រតិបត្តិការរុករកអ្នកបាត់ខ្លួនទាំងនោះ កំពុងតែបន្ត៕

RELATED ARTICLES