យោងតាមប្រភពមន្ត្រីយោធាសហរដ្ឋអាមេរិក បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃសុក្រ ទី07 ខែ ធ្នូ ឆ្នាំ2018 ថា យន្តហោះចម្បាំងសហរដ្ឋអាមេរិក បានធ្វើការហោះហើរពីលើដែនអាកាសប្រទេសអ៊ុយក្រែន ស្ថិតនៅក្រោមសន្ធិសញ្ញាលំហជើងមេឃ។
ទង្វើនេះ គឺមានបំណងបញ្ជាក់ឱ្យច្បាស់ឡើងវិញរបស់សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយអ៊ុយក្រែន បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ នៅក្នុងតំបន់សមុទ្រខ្មៅ។
នេះគឺជាសមយុទ្ធលើទឹកដីអ៊ុយក្រែន របស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ2014 នៅពេលដែលកងកម្លាំងរបស់រុស្ស៊ី បានដាក់បញ្ចូលទៅក្នុងតំបន់គ្រីមេ។
យោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបង់តាហ្គូន បានឱ្យដឹងដែរថា ប្រទេសរុស្ស៊ី បានវាយប្រហារទៅលើនាវាកងទ័ពជើងទឹកអ៊ុយក្រែន និងចាប់ឃុំខ្លួនទាហាន24នាក់ កាលពីសប្តាហ៍មុន។
ការធ្វើសមយុទ្ធនេះ បន្ទាប់ពីមានការស្នើសុំពីរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន។
យន្តហោះចម្បាំងរបស់អាមេរិក ប្រភេទ OC- 135 បានហោះហើរពីលើដែនអាកាសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ទី06 ខែធ្នូ ឆ្នាំ2018 ដែលមានទាហានសហរដ្ឋអាមេរិក 25នាក់ ព្រមទាំងទាហានរបស់កាណាដា អាល្លឺម៉ង់ បារាំង រ៉ូម៉ានី និងអ៊ុយក្រែន ផងដែរ៕ (Photot : Washington Examiner)