Tuesday, July 8, 2025
Homeកីឡាអន្ដរជាតិChampion League ១៦ក្រុម ៖ ជើងខ្លាំងអង់គ្លេស៣ លើកទ័ពទៅច្បាំងនៅដីអាល្លឺម៉ង់

Champion League ១៦ក្រុម ៖ ជើងខ្លាំងអង់គ្លេស៣ លើកទ័ពទៅច្បាំងនៅដីអាល្លឺម៉ង់

ការចាប់ឆ្នោតសម្រាប់ការប្រកួតបាល់ទាត់ Uefa Champion League ២០១៨ វគ្គ១៦ក្រុម បានធ្វើរួចហើយ កាលពីរាត្រីថ្ងៃអង្គារ ទី១៨ ខែធ្នូ នៅ​ទីក្រុង​ Nyon ប្រទេស​ស្វីស។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រុមមកពីក្របខណ្ឌ English Prelier League ចំនួន៣ ត្រូវលើកទ័ពទៅច្បាំងនៅដឹកដីអាល្លឺម៉ង់។ ក្រុម​Liverpool ជួបជាមួយ Bayern , Man City ជួប Schalke និង Tottenham ជួបជាមួយ Dortmund។

កាលបរិច្ឆេទប្រកួតៈ

​វគ្គ​១៦​ក្រុម​នេះ ជើងទី១​ នឹងត្រូវ​ធ្វើ​ការ​ប្រកួតនៅ​ថ្ងៃ​ទី​១២-១៣ ខែ​កុម្ភៈ​ ឬ​ថ្ងៃ​ទី១៩-២០ ខែ​កុម្ភៈ ហើយ​ជើង​ទី​ពីរ ​នៅ​ថ្ងៃ​ទី៥-៦ ខែ​មីនា  ឬថ្ងៃទី១២-១៣ ខែ​មីនា ឆ្នាំ​២០១៩។

រូបមន្តចាប់ឆ្នោតៈ

-ក្រុមលេខ1 ក្នុងពូលគឺ Barcelona , Bayern , Dortmund , Juventus , Man City, Paris SG , Porto និង  Real Madrid ។

-ក្រុមលេខ២ ក្នុងពូល គឺ Ajax , At Madrid , Liverpool , Lyon , Man Utd , Roma , Schalke  និង Tottenham  ។

ក្រុម​ទាំង​១៦​ នឹង​បែងចែក​ទៅ​ជា​២​ គឺ​ក្រុម​លេខ​១​ និង​លេខ​២ ដោយ​ផ្អែក​លើ​ចំណាត់ថ្នាក់​ក្នុង​ពូលនីមួយៗ។​

-ក្រុមលេខ១ក្នុងពូល នឹងត្រូវប៉ះក្រុមលេខ២ មកពីពូលផ្សេង។

-ក្រុម​ដែល​ជួប​គ្នា​ក្នុង​ពូល​ នឹង​មិន​ជួប​គ្នា​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​ទៀត​ទេ។

-ក្រុម​មក​ពី​លីក ឬប្រេទេស​តែ​មួយ​ គឺមិន​ឲ្យ​ជួប​គ្នា​នៅ​វគ្គ​នេះ​ទេ មានន័យថា Man City , Liverpool , Man Utd និង​ Tottenham មិនអាចជួបគ្នាទេ។

 

ខាងក្រោមនេះ គឺជាតារាងគូប្រកួត Champion League វគ្គ១៦ក្រុម និង Europa League វគ្គ៣២ក្រុម ៖

 

  • Champion League វគ្គ១៦ក្រុម

Schalke ជួប Man City

Atl Madrid ជួប Juventus

Man Utd ជួប Paris SG

Tottenham ជួប Dortmund

Lyon ជួប Barcelona

Roma ជួប Porto

Ajax ជួប Real Madrid

Liverpool ជួប Bayern

  • Europa League វគ្គ៣២ក្រុម

Plzen ជួប Dinamo Zagreb

Club Brugge ជួប Salzburg

Rapid Wien ជួប Inter Milan

Slavia  ជួប Genk

Krasnodar ជួប Leverkusen

Zurich ជួប Napoli

Malmo ជួប Chelsea

Shakhtar ជួប Frankfurt

Celtic ជួប Valencia

Rennes ជួប Betis

Olympiacos ជួប Dynamo Kiev

Lazio ជួប Sevilla

Fenerbahce ជួប Zenit

Sporting ជួបVillarreal

BATE ជួប Arsenal

Galatasaray ជួប Benfica៕

RELATED ARTICLES