ក្លឹបបិសាចក្រហម Man Utd បានសម្រេចបន្តកុងត្រាថ្មីដល់កីឡាករខ្សែប្រយុទ្ធ Anthony Martial រយៈពេលមួយឆ្នាំបន្ថែមទៀត ។
កីឡាករវ័យ២៣ឆ្នាំ ត្រូវអស់សុពលភាពជាមួយក្លឹប Man Utd ត្រឹមរដូវក្តៅ ប៉ុន្តែឥឡូវនេះ គេអាចបន្តរហូតដល់ឆ្នាំ២០២០។
កាលពីខែមុន ក្លឹប Man Utd ទើបតែបានផ្តល់កុងត្រាថ្មីដល់កីឡាករចាំទី David de Gea។
អ្នកតំណាងកីឡាករសញ្ជាតិបារាំង នៅតែបន្តការពិភាក្សាជាមួយនឹងក្លឹប Man Utd ទាក់ទង ទៅនឹងកិច្ចព្រមព្រៀងថ្មីដាច់ដោយឡែកនេះ។ លោកភ្នាក់ងាររបស់កីឡាករ Martial បាននិយាយថា លោកមានសង្ឃឹមថា កិច្ចពិភាក្សាជាមួយក្លឹប Man Utd នឹងទទួលបានជោគជ័យ។

បិសាចក្រហម Man Utd បានទិញកីឡាករ Martial ពីក្លឹបបាល់ទាត់បារាំង កាលពីឆ្នាំ២០១៥ ក្នុងតម្លៃជាង៤០លានដុល្លារ ថ្លៃជាងគេបំផុតសម្រាប់កីឡាករវ័យក្មេង ក្នុងសម័យនោះ។
នៅជាមួយ Man Utd រកគ្រាប់បាល់បាន៣១គ្រាប់ ក្នុងការបង្ហាញវត្តមាន៩៩ប្រកួត៕