កីឡាករខ្សែប្រយុទ្ធ Messi របស់ក្លឹបអ្នកមានបុណ្យ Barcelona គ្រងតំណែងស្បែកជើងមាស ២០១៨ កាលពីរាត្រីថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ។
នេះគឺជាពានរង្វាន់ស្បែកជើងមាស លើកទី៥ របស់ខ្សែប្រយុទ្ធ សញ្ជាតិអាហ្សង់ទីន។
Messi បានបំបែកកំណត់ត្រាកីឡាករ Christino Ronaldo ដែលធ្លាប់ឈ្នះពាននេះ ត្រឹមតែ៤ដងប៉ុណ្ណោះ។
ក្រោយទទួលបានពានរង្វាន់នេះ Messi បាននិយាយថា ”ខ្ញុំមិនដែលនឹកស្រមៃថា ឈ្នះពាននេះទេ។ អរគុណដល់មិត្តរួមក្រុម ដែលបានជួយឲ្យខ្ញុំឲ្យឈ្នះពាននេះ’’។
កីឡាករខ្សែប្រយុទ្ធឆ្នើមតែមួយគត់របស់ Barcelona រកគ្រាប់បាល់បាន៣៤គ្រាប់ ក្នុង៣៦ប្រកួត នៅក្នុងក្របខណ្ឌ Spain Premira Liga នាំមុខខ្សែប្រយុទ្ធ Mohamed Salah ដែលរកបាន៣២គ្រាប់ ឲ្យហង្សក្រហម Liverpool ខណៈខ្សែប្រយុទ្ធ Harry Kane របស់ក្លឹបមាន់ខ្នាយមាស Tottenham ឈរលំដាប់លេខបី រកបាន២៦គ្រាប់ ។
ដោយឡែក ម្ចាស់ស្បែកជើងមាស ៤សម័យកាល Ronaldo រកគ្រាប់បាល់បានតែ២៦គ្រាប់ ធ្លាក់មកដល់ចំណាត់ថ្នាក់លេខ៤ ៕ (Photo : Sportsnet)