Tuesday, July 8, 2025
Homeកីឡាអន្ដរជាតិ៨៩៥ថ្ងៃ លោក Jose Morinho ចំណាយជាង៦៧ម៉ឺនដុល្លារ សម្រាប់ការស្នាក់នៅ

៨៩៥ថ្ងៃ លោក Jose Morinho ចំណាយជាង៦៧ម៉ឺនដុល្លារ សម្រាប់ការស្នាក់នៅ

ក្រោយពេលដែលក្លឹប Man Utd បណ្តេញចេញពីតំណែងកាលពីថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ ២០១៨ លោក Jose Morinho បានទូទាត់ថ្លៃចំណាយស្នាក់ជាមួយសណ្ឋាគារដោយអស់ទឹកប្រាក់ចំនួនជាង៦៧ម៉ឺនដុល្លារ ក្នុងរយៈពេល៨៩៥ថ្ងៃ។

(Photo : Daily Mail)

នេះបើយោងតាមប្រភពពី Daily Mail ចេញផ្សាយថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។

ក្នុងការមកដឹកនាំក្លឹប Man Utd អស់រយៈពេល២ឆ្នាំកន្លះ លោក Jose Morinho បានជួលបន្ទប់សណ្ឋាគារ Lowry Hotel ស្នាក់នៅកាលពីថ្ងៃ ទី០៦ ខែកក្កដា ឆ្នាំ២០១៦។

(Photo : Daily Mail)

បើទោះជាលោក Morinho បានចុះកុងត្រារយៈពេលវែងជាមួយក្លឹប Man Utd ក៏ដោយ តែគាត់សម្រេចចិត្តស្នាក់នៅក្នុងសណ្ឋាគារ ជាជាងទិញផ្ទះរស់នៅផ្ទាល់ខ្លួន ដូចគ្រូបង្វឹកដទៃទៀត។

អតីតគ្រូបង្វឹកក្លឹបបិសាចក្រហម Man Utd ដែលត្រូវបានគេបណ្តេញចេញក្រោយពីប្រកួតចាញ់ហង្សក្រហម Liverpool ៣-១ កាលពីរាត្រីថ្ងៃអាទិត្យ បានជួលបន្ទប់១ នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ជាប់មាត់ទន្លេ។

(Photo : Daily Mail)

នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥នេះ ក្នុង១ជាន់មានបន្ទប់ដូចលោក Morinho ស្នាក់នៅតែ១គត់។ បន្ទប់នេះមានលក្ខណៈពិសេស អាចអង្គុយមើលទេសភាពមាត់ទន្លេ មានទ្វារចេញចូល២ កន្លែងប្រជុំ និងកន្លែងទទួលភ្ញៀវធំទូលាយ ហើយឧបករណ៍ដែលបំពាក់នៅក្នុងបន្ទប់នោះ មានលក្ខណៈពិសេស។

(Photo : Daily Mail)

ក្រុមគ្រួសាររបស់លោក Morinho នៅតែបន្តរស់នៅទីក្រុងឡុងដ៍ ដែលកូនស្រីរបស់គាត់បានបញ្ចប់ការសិក្សាមហាវិទ្យាល័យវិចិត្រសិល្បៈ និងកូនប្រុសលេងឱ្យក្លឹបបាល់ទាត់ Fulham កាលពីឆ្នាំ២០១៧៕

RELATED ARTICLES