Tuesday, July 8, 2025
Homeព័ត៌មានជាតិមិនទាន់រួចរាល់ផង ចុះពីលើគ្រែចូលទៅបន្ទប់ទឹក ងងឹតមុខដួលស្លាប់

មិនទាន់រួចរាល់ផង ចុះពីលើគ្រែចូលទៅបន្ទប់ទឹក ងងឹតមុខដួលស្លាប់

ខេត្តកណ្តាល ៖ បុរសម្នាក់មានឈ្មោះជិន វណ្ណៈ អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ កំពុងធ្វើការងារសុខៗ ក៏កើតមានអាការមិនស្រួលខ្លួន ទើបត្រឡប់មកផ្ទះវិញ ពឹងឱ្យក្មួយកោសខ្យល់ ឱ្យ លុះកោសមិនទាន់រួចផង ក៏ក្រោកដើរចូលបន្ទប់ទឹកបត់ជើង ស្រាប់តែងងឹតមុខដួល បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិពោធិដុះ ឃុំបារគូ ស្រុកកណ្តាលស្ទឹង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ និងបានបង្កើតគណៈកម្មការពិនិត្យ រួមមាន កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES