Tuesday, July 8, 2025
Homeកីឡាអន្ដរជាតិគ្រូបង្វឹក Man City : បើចាញ់ Livepool ថ្ងៃព្រហស្បតិ៍នេះ ប្រគល់ពានឲ្យតែម្តង

គ្រូបង្វឹក Man City : បើចាញ់ Livepool ថ្ងៃព្រហស្បតិ៍នេះ ប្រគល់ពានឲ្យតែម្តង

យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា លោក Pep Guardiola គ្រូបង្វឹកក្លឹបមេឃខៀវ Man City បានព្រមានកូនក្រុមរបស់គាត់ថា ប្រសិនបើប្រកួតចាញ់ក្លឹបហង្សក្រហម Liverpool នៅព្រឹកម៉ោង៣ ថ្ងៃព្រហស្បតិ៍ យើងមិនបាច់ប្រជែងទៀតទេ ពោលគឺប្រគល់ពានរង្វាន់ឲ្យ Liverpool តែម្តងទៅ។

ក្លឹប Man City  ត្រូវបើកទ្វារទទួលភ្ញៀវក្លឹបហង្សក្រហម Liverpool ជើងទី ២ នៅរាត្រីថ្ងៃពុធនេះ។

លោក Pep ​Guardiola បាននិយាយថា ” ប្រសិនបើក្រុមរបស់យើងបាត់បង់បីពិន្ទុបន្ថែមទៀត តំណែងជើងឯករបស់យើងត្រូវបញ្ចប់ហើយ’’។

លោក Pep ​Guardiola គ្រូបង្វឹកក្លឹប Man City (Photo: BBC)

លោកបានចោទជាសំណួរថា តើត្រូវធ្វើដូចម្តេចដើម្បីឈ្នះការប្រកួត?  គឺត្រូវលេងឲ្យបានល្អជាងការប្រកួតមុនៗ។ អ្នកត្រូវតែប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីឈ្នះការប្រកួតដ៏សំខាន់លើកនេះ។

គួររំឭកថា ក្លឹប Man City ដែលគ្រប់គ្រងតំណែងកំពូលតារាងមួយរយៈ ត្រូវបានរបូតមកចំណាត់ថ្នាក់លេខ២ ក្រោយពីបរាជ័យ២ប្រកួត គឺចាញ់ Crystal 3-2 និងចាញ់ Leicester 2-1  ។ អីឡូវនេះ ក្លឹប Man City ចាញ់ហង្សក្រហម Liverpool  7 ពិន្ទុ៕

RELATED ARTICLES