Tuesday, July 8, 2025
Homeកីឡាអន្ដរជាតិត្រឹមតែជាង២នាទី Floyd រកបាន៩លានដុល្លារ ក្រោយផ្តួលកីឡាករ Nasukawa

ត្រឹមតែជាង២នាទី Floyd រកបាន៩លានដុល្លារ ក្រោយផ្តួលកីឡាករ Nasukawa

ទីបំផុត អ្នកប្រដាល់ជើង​ខ្លាំង​របស់​អាមេរិក Floyd Mayweather បាន​ប្រើ​ពេល​ត្រឹម​តែជាង២នាទី​​ប៉ុណ្ណោះ ក្នុង​ទឹក​ទី​១ ​ផ្ដួល​ដៃ​គូប្រកួតរបស់ខ្លួន  TYenshin Nasukawa ​​ជនជាតិ​ជប៉ុន​​ ដោយប្រើ​កណ្ដាប់​ដៃ​​ពោរពេញ​ដោយ​​ទម្ងន់​ កាល​ពី​យប់ឆ្លងឆ្នាំ ​​​​នៅ​ប្រទេស​ជប៉ុន។ នេះបើយោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១ ខែមករា ឆ្នាំ២០១៩។

(Photo : BBC)

ប្រភពព័ត៌មានដដែលនោះ បានឲ្យដឹងទៀតថា Floyd រកបានលុយជាង៩លានដុល្លារ ។

Floyd ​ដើរ​ចូល​វាយ​ដោយ​គ្មាន​ញញើត​​ និង​វាយ​ចេញ​​​ជា​បន្តបន្ទាប់ ទៅលើកីឡាករជប៉ុន ដោយសារតែគេមើលឃើញថា កីឡាកររូបនេះគ្មានសមត្ថភាពតទល់ជាមួយខ្លួននោះទេ។

(Photo : BBC)

កីឡាករជប៉ុន ​បាន​វាយ​តបត​មក​កាន់​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក​ តែមិន​ចំ​គោលដៅនោះទេ ផ្ទុយទៅវិញ​​ Floyd ​វាយ​ចូល​ចំ​ៗ​គោលដៅ និង​​បាន​វាយ​ធ្វើ​ឲ្យ​កីឡាករ Tyenshin រាប់៣លើក ក្នុងរយៈពេល១៤០វិនាទី  ​ទីបំផុត ម្ចាស់​ផ្ទះ​សុំ​ចុះចាញ់តែម្តង។ ការប្រកួតនេះត្រូវបានគេគម្រោងឲ្យវាយ៣ទឹក ដោយមួយទឹកៗ មាន៣នាទី។

(Photo : BBC)

គួររំលឹក​ថា អ្នក​ប្រដាល់​​ម្ចាស់​ផ្ទះ TYenshin Nasukawa ​មាន​វ័យ២១ឆ្នាំ​ ក៏​ជា​ជើង​ខ្លាំង​មួយ​រូប​ដែរ​របស់​ជប៉ុន​ ពោល​គឺ​មិន​ដែល​ចាញ់​ក្នុង​ចំណោម៣២ លើក​របស់​គេ ​កន្លង​មក។ ចំណែក​អ្នក​ប្រដាល់​អាមេរិក Floyd Mayweather ​ធ្លាប់​ប្រកួត៥០លើក ​​គឺ​មិន​ដែល​ចាញ់​ទាល់​តែ​សោះ៕ ​​

RELATED ARTICLES