Wednesday, July 9, 2025
Homeព័ត៌មានជាតិក្រោយហូបបាយជុំគ្នាហើយ ទន់ដៃជើង ខ្សោះកម្លាំង រហូតខ្លះបានដួលសន្លប់

ក្រោយហូបបាយជុំគ្នាហើយ ទន់ដៃជើង ខ្សោះកម្លាំង រហូតខ្លះបានដួលសន្លប់

ខេត្តក្រចេះ ៖ កាលពីវេលាយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលឡើងមួយ  ដោយសារក្រុមគ្រួសារមួយ មានសមាជិកសរុប៧នាក់ (ឪពុក ម្តាយ និងកូន៥នាក់) ក្រោយពីជួបជុំគ្នាហូបបាយល្ងាចរួច ក៏ស្រាប់តែកើតមានអាការល្ហិតល្ហៃ ទន់ដៃជើង ខ្សោះកម្លាំង រហូតខ្លះបានដួលសន្លប់ សង្ស័យបណ្តាលមកពីពុលចំណីអាហារ តែយ៉ាងណា ភ្លាមៗនោះត្រូវបានអ្នកជិតខាង រួមនឹងអាជ្ញាធរមូលដ្ឋាន ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបានទាន់ពេលវេលា នៅចំណុចភូមិកោះសំ ឃុំសំបូរ ស្រុកសំបូរ។

គ្រួសារដែលទទួលរងការពុលចំណីអាហារខាងលើរួមមានសមាជិកទាំងអស់៧នាក់ រួមមាន ឪពុក ម្តាយ និងកូនចំនួន៥នាក់ (ប្រុស៣ ស្រី២) មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយបញ្ជូនមកដល់មណ្ឌលសុខភាព ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់សង្គ្រោះជនរងគ្រោះទាំង៧នាក់ភ្លាមៗ ដោយបានចាក់ថ្នាំ បន្តោកសេរ៉ូម រហូតដល់បានធូរស្រាលគ្រប់គ្នាវិញ។

តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ ក្រុមគ្រួសារខាងលើ បានកើតមានអាការពុលចំណីអាហារ ដោយក្នុងនោះ ក្រុមគ្រួសារមួយនេះ បាន ទទួលទានអាហារខ្វះអនាម័យ ដូចជាបន្លែ ផ្លែឈើ និងទឹកជាដើម។ យ៉ាងណា សភាពរបស់ពួកគេ មិនធ្ងន់ធ្ងរខ្លាំងនោះទេ និងបានធូរស្រាល វិលរក សភាពប្រក្រតីវិញអស់ហើយ បន្ទាប់ពីគ្រូពេទ្យបានចាក់ថ្នាំ និងបន្តោកសេរ៉ូម៕

RELATED ARTICLES