ក្លឹបបាល់ទាត់អ៊ីតាលី Lazio បានព្រមព្រៀងចុះហត្ថលេខាទិញកីឡាករខ្សែបម្រើ Bobby Adekanye ពីក្លឹបហង្សក្រហម Liverpool។ ក្លឹប Lazio បានព្រមព្រៀងផ្តល់កុងត្រារយៈពេល ៥ឆ្នាំ ឱ្យកីឡាករវ័យ១៩ឆ្នាំ ប៉ុន្តែមិនបានបង្ហើបឱ្យដឹងពីតម្លៃខ្លួនទេ។
កីឡាករដើមកំណើតនីហ្ស៊េរីយ៉ា តែបច្ចុប្បន្នលេងឱ្យក្រុមជម្រើសជាតិហូឡង់ដ៍ បានចូលហ្វឹកហាត់ជាមួយក្លឹប Liverpool ឈុតធំ តែមិនទាន់បានបង្ហាញវត្តមានមួយប្រកួតទេ។
កីឡាករ Bobby Adekanye បានចូលមកលេងឱ្យក្លឹប Liverpool តាំងពីឆ្នាំ២០១៥ ក្រោយផ្ទេរមកពីក្លឹប Barcelona៕
