Monday, August 18, 2025
Homeព័ត៌មានអន្តរជាតិយានអវកាសចិន Change’4 ចុះចតនៅឋានព្រះច័ន្ទ ដោយជោគជ័យ

យានអវកាសចិន Change’4 ចុះចតនៅឋានព្រះច័ន្ទ ដោយជោគជ័យ

យោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា យានអវកាស Change’4 បានធ្វើការចុះចតដោយជោគជ័យ នៅជ្រុងម្ខាងនៃឋានព្រះច័ន្ទ ដែលពុំធ្លាប់មានយានអវកាស ឬមនុស្ស បានទៅដល់ទីនោះពីមុនមក។

ទូរទស្សន៍រដ្ឋចិន បានផ្សាយឱ្យដឹង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ថា យានអវកាស Change’4 ត្រូវបានគេបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលផ្កាយរណប Xichang ហើយបានចុះចតកាលពីវេលាម៉ោង១០និង២៦នាទី (ម៉ោងនៅទីក្រុងប៉េកាំង នៅប៉ូលខាងត្បូង Aitken Basin)។

ការចុះចតដោយជោគជ័យនៃយានអាវកាស Change’4 បានបង្ហាញថា ប្រទេសចិន កំពុងតែមានមហិច្ឆតាគ្រប់គ្រងទៅលើវិស័យអវកាស។

(Photo : CNN)

ទីក្រុងប៉េកាំង កំពុងចាយលុយរាប់ពាន់លានដុល្លារ ទៅលើកម្មវិធីអវកាស ដែលចាត់ចែងទៅដោយយោធា ជាមួយនឹងក្តីសង្ឃឹមថា នឹងបង្កើតស្ថានីយអវកាស ដែលមានមនុស្សឈរជើងនៅទីនោះ ត្រឹមឆ្នាំ២០២២។

នេះគឺជាយានអវកាសទី២ ដែលចិន បានបង្ហោះទៅចុះចតនៅឋានព្រះច័ន្ទ បន្ទាប់ពីយានអវកាស Yutu ដែលបានបំពេញបេសកកម្មកាលពីឆ្នាំ២០១៣។ យានអវកាសនេះ មានបណ្តោយ១,៥ម៉ែត្រ និងទទឹង១ម៉ែត្រ បំពាក់ទៅដោយបន្ទះសូឡា ដែលអាចបត់បាន និងកង់ចំនួន៦។

បេសកកម្មរបស់យានអវកាសនេះ និង អនុវត្តន៍ការពិសោធន៍ជាច្រើន នៅលើឋានព្រះច័ន្ទ រួមមាន ការធ្វើតេស្តទៅលើអាកាសធាតុ ដើម្បីឱ្យដឹងថា តើអាចដាំដំណាំបានឬអត់ស្វែង រកប្រភពទឹក និងប្រភពធនធានផ្សេងៗទៀត។

(Photo : CNN)

ក្រោយពីឃើញប្រទេសចិន បាញ់បង្ហោះយានអវកាស ទៅឋានព្រះច័ន្ទដោយជោគជ័យ  ភ្នាក់ងារអវកាសអាមេរិក បាននិយាយថា ប្រទេសចិន អាចប្រឈមមុខនឹងការរឹតត្បិត និងខាតបង់ថវិកា។ កាលពីខែមុន សភាសហរដ្ឋអាមេរិក បានហាមអង្គការណាសា មិនឱ្យធ្វើការជាមួយប្រទេសចិន ដោយបារម្ភអំពីបញ្ហាសន្តិសុខជាតិ។

គួររំលឹកថា យានអវកាសនេះ បានបញ្ជូនចេញពីផែនដី កាលពីថ្ងៃទី០៧ ខែធ្នូ ហើយវាបានទៅដល់នៅថ្ងៃទី១២ ខែធ្នូ មុននឹងធ្វើការចុះចតបានជោគជ័យ៕

RELATED ARTICLES