Thursday, July 10, 2025
Homeព័ត៌មានជាតិស្នេហាខកបំណង បងលាអូន លាគ្មានថ្ងៃត្រឡប់

ស្នេហាខកបំណង បងលាអូន លាគ្មានថ្ងៃត្រឡប់

ខេត្តកោះកុង ៖ យុវជនម្នាក់មានឈ្មោះរ៉េស តាន់ស៊ី អាយុ៣២ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរកម្មករនេសាទ មានលំនៅ ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ សង្ស័យថាមានវិបត្តិផ្លូវចិត្តរឿងស្នេហា ដោះស្រាយមិនចេញ ក៏សម្រេចចិត្តគិតខ្លី ចងកបញ្ចប់ជីវិតខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចដើមឈើរក្បែរមាត់សមុទ្រ ស្ថិតក្នុងភូមិបឹងឃុនឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើការពិនិត្យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែនីឡុងពណ៌ស ចងកខ្លួនឯងជាប់នឹងមែកឈើជាប់មាត់សមុទ្រ បណ្តាលឱ្យស្លាប់។ ចំណែកមូលហេតុ នៅមិនទាន់ដឹងច្បាស់នៅឡើយ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES