ដើម្បីទប់ស្កាត់ការចាកចេញរបស់កីឡាករ Daniel Sturridge ហង្សក្រហម Liverpool កំពុងពិចារណាបន្តកុងត្រាថ្មីដល់កីឡាកររូបនេះ។ កីឡាករខ្សែប្រយុទ្ធ Daniel Sturridge ត្រូវផុតកុងត្រាជាមួយក្លឹប Liverpool នៅរដូវក្តៅ។ គម្រោងបន្តកុងត្រាថ្មី ក្រោយពេលដែលទទួលដំណឹងថា ក្លឹប Monaco, Milan និង Inter កំពុងចាប់អារម្មណ៍ចង់បាន។
ហង្សក្រហម Liverpool មិនចង់ឱ្យកីឡាកររូបនេះ ចាកចេញពីពហុកីឡដ្ឋាន Anfield សម្រាប់រដូវកាលដោះដូរខែមករានេះ ហើយចង់ឱ្យ Daniel Sturridge រួមចំណែកលើកពានអង់គ្លេសប្រឺមីញេលីក។

លោក Jurgen Klopp នៅតែចាត់ទុកថា កីឡាករវ័យ29ឆ្នាំ គឺជាកម្លាំងដ៏សំខាន់មួយរូប ដែលពិបាករកកីឡាករណាម្នាក់មកជំនួស។ កីឡាករក្រុមជម្រើសជាតិតោកំណាចអង់គ្លេសរូបនេះ ដែលរកគ្រាប់បាល់បញ្ចូលទីបាន4គ្រាប់ នៅរដូវកាលនេះ ក៏បានធ្វើការប្តេជ្ញាចិត្តមិនចង់ចាកចេញពីក្លឹបនេះ។
សម្រាប់រដូវកាលនេះ Daniel Sturridge ទើបតែបង្ហាញវត្តមានបាន16ប្រកួត ដោយសារតែគេមានបញ្ហារបួស។ ក្លឹប Liverpool លើកពានចុងក្រោយនៅឆ្នាំ1990″